ព័ត៌មាន
ពេទ្យរដ្ឋ ពង្រឹងសមត្ថភាពវិនិច្ឆ័យជំងឺ ទប់ស្កាត់ជំងឺធ្ងន់ លើកកម្ពស់សុខភាពពលរដ្ឋ តាមចក្ខុវិស័យរដ្ឋាភិបាល
មន្រ្ដីសុខាភិបាល អះអាងថា មន្ទីរពេទ្យរដ្ឋ បន្តពង្រឹងសមត្ថភាព ធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ អនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដើម្បីទប់ស្កាត់ការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។

លោកបណ្ឌិត ហែម ចាន់យុទ្ធី ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ ប្រាប់ BTV នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ ថា មូលដ្ឋានសុខាភិបាលរបស់លោក ដែលមានប៉ុស្ដិ៍សុខភាពចំនួន២ មណ្ឌលសុខភាពចំនួន១០ និងមន្ទីរពេទ្យបង្អែកចំនួន១ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាព្យាបាលបឋម ឫការធ្វើរោគវិនិច្ឆ័យបឋម ជូនប្រជាពលរដ្ឋ។
លោកប្រាប់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ គ្របដណ្ដប់ខណ្ឌចំនួន ២ គឺខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល មានចំនួន ១៤សង្កាត់ ១៦៨ភូមិ និង ២៧សហគមន៍ ដែលមានប្រជាពលរដ្ឋសរុប ៤២ម៉ឺននាក់ (៤២០,០០០នាក់)។ លោកបន្តថា សម្រាប់កម្រិតប៉ុស្ដិ៍សុខភាព និងមណ្ឌលសុខភាព ភាគច្រើនគឺចាក់ថ្នាំបង្ការ និងការផ្ដល់សេវាព្យាបាលបឋម ទាំងនៅទីតាំងផ្ទាល់ និងការចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ហើយបើសិនជំងឺធ្ងន់ គ្រូពេទ្យ នឹងបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីព្យាបាល។ សម្រាប់បច្ចុប្បន្ននេះ មូលដ្ឋានរបស់លោក ធានាបានពីសមត្ថភាពគ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យបឋមជូនប្រជាពលរដ្ឋ និងសមត្ថភាពក្នុងការព្យាបាលជំងឺតាមជំនាញច្បាស់លាស់។ លោកសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពធ្វើរោគវិនិច្ឆ័យនេះ គឺជាក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងជាការអនុវត្តដោយការទទួលខុសត្រូវខ្ពស់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល យុទ្ធបញ្ចកោណដំណាក់ទី១។

លោកវេជ្ជបណ្ឌិត អ៊ុក ណារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ប្រាប់ ថា មន្ទីរពេទ្យរបស់លោក គឺជាមន្ទីរពេទ្យបង្អែកកម្រិត១ ដែលគ្របដណ្ដប់លើសេវាពិនិត្យព្យាបាលជំងឺក្រៅ ជំងឺឆ្លង ជំងឺមិនឆ្លង ជំងឺគ្រុនឈាម ផ្ដល់សេវាសម្ភព អេកូ សេវាពន្យាកំណើត ព្យាបាលជំងឺកាមរោគ ស្រាវជ្រាវរកមេរោគរបេង និងជំងឺអេដស៍។ ហើយមន្ទីរពេទ្យនេះ ក៏មានសេវា ពិនិត្យព្យាបាល ច្រមុះ ត្រចៀក បំពង់ក ដោយម៉ាស៊ិនទំនើបផងដែរ រួមជាមួយសេវាមន្ទីរពិសោធន៍ និងសេវាសង្រ្គោះបន្ទាន់ ២៤ម៉ោង/២៤ម៉ោង។ លោកបញ្ជាក់ថា ក្នុងមួយថ្ងៃមានពលរដ្ឋទៅទទួលសេវា ចន្លោះពី ១៧០ ទៅ ១៨០នាក់ ខណៈក្នុងមួយខែៗ មន្ទីរពេទ្យបង្អែកនេះ ទទួលអ្នកជំងឺរហូតដល់ ៤,៤០០នាក់។
លោកវេជ្ជបណ្ឌិត បន្តថា មន្ទីរពេទ្យរបស់លោក បានផ្ដល់សេវាព្យាបាលបឋមជូនពលរដ្ឋ ដោយធ្វើរោគវិនិច្ឆ័យ ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ពីព្រោះសេវាព្យាបាលបឋមនេះ មានសារៈសំខាន់ បើការធ្វើរោគវិនិច្ឆ័យ មិនបានត្រឹមត្រូវ អ្នកជំងឺប្រឈមធ្លាក់ក្នុងស្ថានភាពឈឺធ្ងន់ ឬក្លាយជាជំងឺរ៉ាំរ៉ៃ។ លោកអះអាងថា មន្ទីរពេទ្យរបស់លោក បច្ចុប្បន្នមានសមត្ថភាពខ្ពស់ក្នុងការធ្វើរោគវិនិច្ឆ័យ និងការផ្ដល់សេវាព្យាបាល ពីព្រោះរាជរដ្ឋាភិបាល បានពង្រឹងសមត្ថភាពគ្រូពេទ្យ ធ្វើទំនើបកម្មអគារ និងសម្ភារវិជ្ជសាស្រ្តកាន់តែទំនើប ក្នុងការផ្ដល់សេវាជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

អ្នកស្រី ញ៉ាញ់ យ៉ានី អាយុ ៧២ឆ្នាំ ពលរដ្ឋរស់នៅខណ្ឌពោធិ៍សែនជ័យ ប្រាប់ថា អ្នកស្រីមានជំងឺគិតច្រើន និងទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង តាំងពីឆ្នាំ២០១០មកម្លេះ។ អ្នកស្រី ថា ជំងឺអ្នកស្រីក្រោយទទួលការព្យាបាល គឺមានអាការៈធូរស្រាល ហើយបានឈប់លេបថ្នាំក្នុងអំឡុងឆ្នាំ២០១៩។ ប៉ុន្ដែនៅឆ្នាំ២០២៦នេះជំងឺហាក់ធ្វើទុក្ខជាថ្មី បន្ទាប់ពីមានវិបត្តិក្នុងគ្រួសារ ទើបអ្នកស្រីមកកាន់មន្ទីរពេទ្យនេះជាថ្មី ដើម្បីទទួលការប្រឹក្សា និងព្យាបាលឡើងវិញ។

លោក ប្រាក់ បូរ៉ា រស់នៅខណ្ឌពោធិ៍សែនជ័យ ដែលនាំកូនមកព្យាបាលជំងឺគ្រុនឈាម បានប្រាប់ថា កូនរបស់លោកឈឺកាលពី ២ថ្ងៃមុន។ លោកបាននាំកូនមកដល់មន្ទីរពេទ្យ ដោយប្រើប្រាស់បណ្ណសមធម៌សុខាភិបាល។ លោកពេញចិត្តចំពោះសេវារបស់ពេទ្យរដ្ឋ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះកូនរបស់លោក។ លោកថ្លែងអំណរគុណក្រុមគ្រូពេទ្យ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ដែលយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងវិស័យសុខាភិបាល និងផ្ដល់កិច្ចគាំពារពលរដ្ឋតាមរយៈការផ្ដល់បណ្ណសធម៌សម្រាលបន្ទុកចំណាយក្នុងការព្យាបាលជំងឺ។
សម្ដេចមមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ម្សិលមិញ ក្នុងពិធីអបអរសាទរខួប ៨០ឆ្នាំ នៃការបងកើតសាកលវិទ្យាល័យ វិទ្យាសាស្រ្ដសុខាភិបាល បានថ្លែងដោយបន្តជំរុញក្រុមគ្រូពេទ្យ យកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់សេវាព្យាបាលបឋម ជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការវិវត្ត នៃជំងឺផ្សេងៗ បង្កឱ្យពលរដ្ឋធ្លាក់ខ្លួនឈឺធ្ងន់ ឬក្លាយជាជំងឺរ៉ាំរ៉ៃ។ សម្ដេចសង្កត់ធ្ងន់ថា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលាមិនត្រឹមតែជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្ដែក៏កាត់បន្ថយពន្ទុកលើប្រព័ន្ធគាំពារសង្គមរបស់ជាតិផងដែរ៕ អត្ថបទ៖ លៀ ស៊ីណា



-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ