Connect with us

ព័ត៌មាន

យុវជនគ្រប់អាយុ ១៨ឆ្នាំនាំគ្នាមកចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ដើម្បីបំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែ​​រ​​​

ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ យុវជ​ន​ទើប​មាន​អាយុ​១៨​ឆ្នាំ បាននាំគ្នាមកចុះឈ្មោះបោះឆ្នោត តាមការិយាល័យចុះឈ្មោះបោះឆ្នោត ស្ថិត​នៅ​ឃុំ​សង្កាត់​ទូទាំងប្រ​​ទេ​​ស​​​​​​​​កម្ពុជា។

យុវជនទើបមានអាយុ១៨ឆ្នាំ រស់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​​​​០​​៨ខែតុលានេះ បានប្រាប់BTVថា ថ្ងៃនេះមកចុះឈ្មោះបោះឆ្នោតនៅសង្កាត់ឫស្សីកែវ ដើម្បី​អាច​មាន​សិទ្ធិបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ខាងមុខនេះ។ ហើយ​ការ​បោះឆ្នោ​ត​នេះ មានសារៈសំ​​ខា​​ន់ណាស់ ដើម្បីអាចជ្រើស​រើស​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​មូលដ្ឋាន​ដែល​ពួក​ខ្ញុំ​ពេញ​ចិត្ត ស្របតាមគោលកា​​រណ៍​​ល​​ទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ បានប្រាប់BTVឲ្យដឹងដែរថា តា​​ម​​​កា​​រ​សង្កេត​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ ​រហូតដល់ថ្ងៃទី៨ខែតុលានេះ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ដោយមានអា​​​យុ​ចាប់​ពី​១៨​ឡើង​ទៅ ​បាននាំគ្នាមកចុះឈ្មោះបោះឆ្នោតនៅ​​សង្កាត់ឫស្សីកែវជាបន្តបន្ទាប់ ស្របពេលដែ​​​ល​​​មេ​​​ភូមិនៅក្នុងមូលដ្ឋានសង្កាត់ឫស្សីកែវ បានចុះទៅជំរុញអាណាព្យាបាលឲ្យប្រាប់កូន ឬចៅមិនទាន់មា​​​ន​​ឈ្មោះ​​ក្នុងបញ្ជីបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត ជាពិសេសអ្នកទើបគ្រប់អាយុ១៨ឆ្នាំ។ លោ​​ក​​ មូល វីរៈ ក៏​​បា​​នអំពាវនាវដល់ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និង២០១៧ សូមមកធ្វើបច្ចុ​​ប្បន្ន​​ភាពជី​​វ​​​​​មាត្រ ដើម្បីកំណត់អត្តសញ្ញាណថ្មី មុខមាត់ និងខ្ចៅដៃជាដើម។

នៅឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា បា​​ន​​ចាប់ផ្តើមដំណើរការតាំងពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃ រួមទាំ​​ងថ្ងៃសៅរ៍ និងថ្ងៃអា​​ទិត្យ។ ពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងទៅ មិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោ​​ត ​​អាចទៅចុះឈ្មោះនៅតា​​មឃុំសង្កាត់ក្នុងមូលដ្ឋានរស់នៅ ដោយភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជា​​តិ​​​ខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត។

បើតាមការប៉ាន់ស្មានរបស់ គ.ជ.ប នៅឆ្នាំ២០២៦ ប្រជាពលរដ្ឋអាចមកចុះឈ្មោះបោះឆ្នោតមានសរុបចំ​​​​នួនជាង៤សែននាក់ ក្នុងនោះយុវជនទើបគ្រប់អាយុ១៨ឆ្នាំមានចំនួនជិត២០ម៉ឺននាក់។ រីឯចំនួនអ្ន​​ក​​ត្រូវម​​កធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ សរុបមានជាង៤លាននាក់។

គួរបញ្ជាក់ដែរថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៦ គឺមានសារៈសំខាន់ណាស់ ដើម្បីក​សា​​​​​​​​​ងបញ្ជីឈ្មោះអ្នកបោះឆ្នោត ឆ្នាំ​​​២០២៦ សំរាប់បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អា​​​​ណ​​ត្តិទី៦ ដែលនឹងប្រព្រឹត្តិទៅ នៅ​​​​ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៧។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia