Connect with us

ព័ត៌មាន

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា​ និងទីប្រឹក្សាយោធាថ្មីនៃសហភាពអឺរ៉ុបប្រចាំអាស៊ានពិភាក្សាគ្នាស្វែងរកលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦នេះ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរនាវីឯក ស៊ែរហ្គេ ប៊ូខឺ (Sergei Boeke) ទីប្រឹក្សាយោធាថ្មីនៃសហភាពអឺរ៉ុបប្រចាំអាស៊ាន ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហភាពអឺរ៉ុប។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia