ព័ត៌មាន
សម្ដេចតេជោ អរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ពិសេសអ្នកបរិច្ចាគក្រលៀនដែលបានផ្ដល់ និងព្យាបាលជាសះស្បើយឱ្យអ្នកគ្រូ ម៉ូវ សុផាន់ គ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំង ពិសេសអ្នកបរិច្ចាគក្រលៀនដែលបានផ្ដល់ និងព្យាបាលជាសះស្បើយឱ្យអ្នកគ្រូ ម៉ូវ សុផាន់ គ្រូបង្រៀននៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)។
សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះថាមុននេះមួយរយៈសម្ដេចបានសន្យាជាមួយ កូនស្រី ម៉ូវ សុផាន់ ដែលជាគ្រូបង្រៀន
នៅខេត្តព្រៃវែងដែលមានជំងឺតម្រងនោម (ខូចក្រលៀន)ថានឹងរកវិធីព្យាបាលឲ្យជាសះស្បើយ។
សម្ដេចតេជោបានបន្តថា ក្រោយលាងឈាមជាប្រចាំរង់ចាំការព្យាបាល និងដោយមានការយកចិត្តទុកដាក់ពីគ្រូពេទ្យកម្ពុជា និងគ្រូពេទ្យបារាំងនៅមន្ទីរពេទ្យកាល់ម៉ែតកូនស្រី ម៉ូវ សុផាន់ បានវះកាត់ប្តូរក្រលៀនជោគជ័យហើយ។
សម្ដេចតេជោបានថ្លែងថា៖«សូមអរគុណក្រុមគ្រូពេទ្យកម្ពុជា និងបារាំងពិសេសអ្នកបរិច្ចាគក្រលៀន
ដើម្បីឲ្យកូនស្រីម៉ូវ សុផាន់បានរស់ (បើគ្មានក្រលៀនដូរកូនស្រីរង់ចាំថ្ងៃ
ស្លាប់ប៉ុណ្ណោះ)។ ពុកម៉ែ និងតាមជួយកូនទាំងពីរទាំងអ្នកផ្តល់ក្រលៀនទាំងអ្នកទទួលក្រលៀនបន្តទៀត។ ប្រទេសយើងអាចព្យាបាលជម្ងឺបែបនេះបានច្រើនករណីហើយមិនចាំបាច់ទៅដេករង់ចាំនៅប្រទេសក្រៅ
ទៀតទេ»។
ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថាការវះកាត់ប្តូរក្រលៀនជាលើកដំបូងនៅកម្ពុជា ត្រូវបានសម្រេចដោយជោគជ័យ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យស៊ីវិលនៃទីក្រុងលីយ៉ុង។
«យើងខ្ញុំមានមោទនភាព ដែលបានរួមចំណែកនៅក្នុងសមិទ្ធផលដ៏ត្រចះត្រចង់នេះ»។ នេះបើតាមការបញ្ជាក់របស់ស្ថានទូត។
ពិធីស្វាគមន៍ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៦ ខែតុលា នៅស្ថានទូតបារាំង ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ដោយផ្អែកលើការចែករំលែកឯកទេស និងការពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្រ៕




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង