ព័ត៌មាន
ADB ប្តេជ្ញាចិត្តរួមគ្នាជាមួយក្រសួងបរិស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការការលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងឱកាសទទួលជួបនិងពិភាក្សាការងារជាមួយ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាទីស្តីការក្រសួង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារ ADB ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់កម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងឈានទៅមុខយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ចាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះការដាក់ចេញយុទ្ធនាការដើម្បីកម្ពុជា មានភាពស្អាត យុទ្ធនាការបង្កើនគម្របបៃតង តាមរយៈវិធានការដាំដើមឈើឡើងវិញ ការគ្រប់គ្រងសំណល់រឹង-រាវ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប លោកស្រី Yasmin Siddiqi បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់ក្រសួងបរិស្ថាន ជាពិសេសការជំរុញ លើកទឹកចិត្តដល់យុទ្ធនាការដើម្បីភាពស្អាត ដែលផ្តើមចេញពីសិស្សានុសិស្ស និងយុវជន ដើម្បីអនគតកម្ពុជាមានបរិស្ថានស្អាត។ លោកស្រីបានបញ្ជាក់ថា ADB នឹងបន្តជំរុញការផ្តល់ជំនួយបច្ចេកទេស ក៏ដូចជាហិរញ្ញប្បទាន ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍បៃតង សន្តិសុខស្បៀង និងការកសាងភាពធន់នឹងអាកាសធាតុនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ថែមទៀត។
សូមបញ្ចាក់ថា នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញរបៀបវារៈបៃតង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ កិច្ចពិភាក្សាបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗរួមមាន កិច្ចសហការលើការអភិរក្សតំបន់ការពារធម្មជាតិ និងការការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាបាននូវនិរន្តរភាពបរិស្ថាន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការប្រែប្រួលអាកាសថាតុដែលជាបញ្ហាសាកល។ លើសពីនេះ ក្រសួងបរិស្ថាន និងធនាគារADB ពិភាក្សាពង្រឹងកិច្ចសហការលើ ការកសាងភាពធន់នឹងអាកាសធាតុរបស់ប្រជាពលរដ្ឋនៅតំបន់ការបារធម្មជាតិ ការគាំទ្រលើការអភិរក្សពូជក្តាម និងអភិរក្សព្រៃកោងកាង នៅតាមតំបន់ឆ្នេរ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងធានាសន្តិសុខស្បៀងយូរអង្វែង។ គាកីទាំងពីរ ក៏បានពិភាក្សាលើគម្រោងទាក់ទាញ ការវិនិយោគបៃតង និងការអភិវឌ្ឍទីផ្សារឥណទានកាបូនដោយតម្លាភាព សំដៅរួមចំណែក ដល់គោលដៅអព្យាក្រឹតកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០។





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ