ព័ត៌មាន
សម្តេចធិបតីរំពឹងថាក្នុងឆ្នាំ២០២៧ កម្ពុជានឹងអស់បញ្ហាអាក្រក់ មានតែសេចក្តីសុខ និងភាពរីកចម្រើន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ចូលដល់ឆ្នាំ២០២៧ កម្ពុជានឹងមានសេចក្តីសុខសាន្ត និងការរីកចម្រើន ជាពិសេសប្រជាពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែន សង្ឃឹមថា បញ្ហាអាក្រក់ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ និង២០២៦ ដោយមិនបានព្យាករនឹងបញ្ចប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែតុលា នេះ បានសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលកន្លងមក កម្ពុជាបានប្រឈមនឹងបញ្ហាធំៗមួយចំនួនដោយមិនបានរំពឹងទុក រួមមានសង្គ្រាមឈ្លានពានដែលប៉ះពាល់ដល់តំបន់ជាប់ព្រំដែន និងបញ្ហាទឹកជំនន់ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ សម្ដេចសង្ឃឹមថា នៅឆ្នាំ២០២៧ខាងមុខ បញ្ហាទាំងនេះនឹងត្រូវចប់អស់នូវបញ្ហាអាក្រក់ ហើយនាំមកនូវសេចក្ដីសុខ ការរីកចម្រើនទៅដល់បណ្ដាខេត្តជួរមុខ ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរដល់រដ្ឋបាលខេត្ត និងសមត្ថកិច្ចខេត្តបាត់ដំបង ដ៏ដូចជាបណ្ដាខេត្តជួរមុខគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការជួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ ជាពិសេសខេត្តបាត់ដំបង ក៏ដូចជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងរយៈពេលជាង១ឆ្នាំមកនេះ បានប្រឈមនូវបញ្ហាដែលមិនបានព្យាករទុកធំៗជាច្រើន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងក្ដីរំពឹងវិជ្ជាមាន ក៏មិនអាចពឹងផ្អែកតែលើការបន់ស្រន់ ដើម្បីឲ្យមានសុខសន្តិភាព និងការរីកចម្រើននោះទេ ប៉ុន្តែត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯង តាមរយៈការថែរក្សា និងការពារមិនឲ្យបញ្ហាឈឺចាប់កើតឡើង ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយបញ្ហា និងបន្តពង្រឹងសមត្ថភាពរបស់ជាតិលើគ្រប់វិស័យ។ ប្រទេសជាតិ មិនអាចអង្គុយរង់ចាំអ្វីៗ ដែលធ្លាក់ពីលើមេឃ ឬរង់ចាំអព្ភូតហេតុណាមួយមកជួយបានឡើយ ប៉ុន្តែត្រូវបង្កើតអនាគតរបស់ខ្លួនតាមរយៈការខិតខំប្រឹងប្រែង និងការពង្រឹងខ្លួនឯង៕






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ