ព័ត៌មាន
បេក្ខជនជាប់ប្រមុងការប្រឡងគ្រូបឋមកាលពីឆ្នាំមុន បន្តទទួលបានឱកាសចាប់ប៉ុស្តិ៍បង្រៀននៅឆ្នាំសិក្សាថ្មី
ក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសជាថ្មី សម្រាប់បេក្ខជន ដែលបានជាប់បម្រុងសម្រាប់ការប្រឡង គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា កាលពីឆ្នាំមុន ឱ្យក្លាយជាគ្រូបង្រៀនពិតប្រាកដ សម្រាប់ឆ្នាំសិក្សាថ្មី។ បេក្ខជន អាចចាប់ប៉ុស្តិ៍បង្រៀន គ្រនៅតាមបណ្តាខេត្ត ចំនួន ២៣ ដោយលើកលែង រាជធានី ភ្នំពេញ និងខេត្តកែប ប៉ុណ្ណោះ ដែលមិនមានតម្រូវការ។
ក្រសួងមុខងារសាធារណៈ បានផ្តល់ឱកាសជាថ្មី សម្រាប់បេក្ខជនជាប់បម្រុងក្នុងការប្រឡងគ្រូបឋមសិក្សាកាលពីឆ្នាំ មុន អាចក្លាយជាគ្រូបង្រៀនពិតប្រាកដ សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីខែវិច្ឆិកាខាងមុខនេះ។ ក្រសួងមុខងារសាធារណៈ បានរៀបចំការចាប់ប៉ុស្តិ៍ជាថ្មី ក្នុងរយៈពេល ៤ថ្ងៃ ជាប់គ្នា ដោយកំណត់ ២ថ្ងៃដំបូង សម្រាប់បេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្តុះបណ្តាល គរុកោសល្យរួចរាល់ និង២ថ្ងៃបន្ទាប់ សម្រាប់បេក្ខជនជាប់បម្រុងដែលមិនទាន់ ទទួលបានការបណ្តុះបណ្តាលគរុកោសល្យ។
លោក ម៉េង ម៉ង់ទិត អគ្គនាយករង នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ លើកឡើងថា ការផ្តល់ឱកាសក្លាយជាគ្រូបង្រៀន គឺដើម្បីបំពេញតម្រូវការសម្រាប់សាលារៀន ចំនួន ១ ៣០៤សាលា។ លោកបញ្ជាក់ថា បេក្ខជនដែលទទួលបានការបណ្តុះបណ្តាលគរុកោសល្យរួចរាល់ ផ្អែកលើលំដាប់ពិន្ទុពីខ្ពស់ មកទាប អាចមានសិទ្ធិចាប់ប៉ុស្តិ៍បង្រៀនមុន ចំពោះបេក្ខជនដែលមិនទាន់ទទួលបានការបណ្តុះបណ្តាល គរុកោសល្យ ផ្អែកលើលំដាប់ពិន្ទុដូចគ្នា មានសិទ្ធិចាប់ប៉ុស្តិ៍បង្រៀនបន្ទាប់។ លក្ខណ្ឌសម្រាប់ការបំពេញការងារ ក៏ មានភាពផ្សេងគ្នា ដោយបេក្ខជនដែលទទួលការបណ្តុះបណ្តាលរួចរាល់ អាចចេញបង្រៀនភ្លាមៗ ដោយពុំចាំបាច់ ត្រូវឆ្លងកាត់ការរៀននៅសាលាគរុកោសល្យទៀតនោះទេ។ ចំពោះបេក្ខជន ដែលមិនទាន់ទទួលបានការបណ្តុះ បណ្តាល ត្រូវបង្រៀនផង និងត្រូវរៀននៅសាលាគរុកោសល្យផង។
សម្រាប់បេក្ខជនជាប់បម្រុង ដែលបានមកចាប់ប៉ុស្តិ៍បង្រៀននៅថ្ងៃនេះ ក៏មានអ្នកសម្រេចចាប់ប៉ុស្តិ៍បង្រៀន ហើយក៏ មានអ្នកសម្រេចបោះបង់ ក្រោមហេតុផល សាលារៀនឆ្ងាយពីផ្ទះសម្បែង។ ចំពោះអ្នកសម្រេចជ្រើសរើសប៉ុស្តិ៍ បង្រៀន សប្បាយចិត្តដែលខ្លួននឹងក្លាយជាគ្រូបង្រៀនពិតប្រាកដ។ ពួកគេនឹងខិតខំបំពេញការងារ ឱ្យល្អប្រសើរ ដើម្បីកុមារកម្ពុជា និងសាកសមក្នុងនាមជាគ្រូបង្រៀន។
ជាការកត់សម្គាល់ បេក្ខជនមួយចំនួន ដែលបានសម្រេចចាប់ប៉ុស្តិ៍បង្រៀន និងសម្រេចបោះបង់ ពួកគេក៏បានដាក់ ពាក្យចូលរួមប្រឡង សម្រាប់ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង កម្រិតបឋមសិក្សា និងកម្រិតអនុវិទ្យាល័យ វិទ្យាល័យ ដែលនឹងរៀបចំឡើងនៅខែកំឡុងខែ តុលា នេះ។
អត្ថបទ.គឹមហុក











-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ