ព័ត៌មាន
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
សម្ដេចតេជោ ៖ ខ្ញុំទើបបានអាននូវអត្ថបទមួយរបស់ លោកសាស្រ្តាចារ្យ Surachart Bamrunsuk (សុរ៉ាឆាត បាំរុងសុខ) អ្នកវិទ្យាសាស្ត្រនយោបាយថៃ ផ្នែកសន្តិសុខជាតិ យុទ្ធសាស្ត្រយោធា កងទ័ព និងនយោបាយការបរទេសទំនាក់ទំនងអន្តរជាតិ ដែលបានផ្សាយនៅក្នុងកាសែតម៉ាទិឈុនប្រចាំសប្តាហ៍ (matichon Weekly) ក្រោមចំណងជើងថា «ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»។
បន្ទាប់ពីអានរួច ខ្ញុំសូមចូលរួមចែករំលែកអត្ថបទនេះតាមរយៈការបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជនកម្ពុជា និងថៃបានជ្រាប និងស្វែងយល់បន្ថែមអំពីខ្លឹមសាររបស់ អត្ថបទ។ ខ្ញុំសូមមិនធ្វើអត្ថាធិប្បាយបន្ថែមលើសំណេររបស់លោកឡើយ ដោយទុកឱ្យប្រជាជននៃប្រទេសទាំងពីរពិចារណា និងវាយតម្លៃដោយខ្លួនឯង។
ខាងក្រោមនេះខ្លឹមសារទាំងស្រុងនៃអត្ថបទដែលបានបកប្រែក្រៅផ្លូវការ៖
«ពិនិត្យមើលបញ្ហាជាតិនិយម និងលាតត្រដាងបញ្ហាសំខាន់ៗដែលមិនអាចដោះស្រាយបាន ហើយក៏មិនអាចគេចផុតបាន»
ខ្ញុំយល់ថា រដ្ឋាភិបាលអាចនឹងកំពុងយក កម្ពុជា ឬ «បញ្ហាកម្ពុជា» មកប្រើដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន។ ប៉ុន្តែខ្ញុំធ្លាប់ចោទជាសំណួរថា ក្នុងការបោះឆ្នោតកន្លងមក តើទីបំផុតគណបក្សភូមិចៃថៃ ឈ្នះដោយសារចរន្តប្រឆាំងកម្ពុជា ឬដោយសារកត្តាផ្សេងទៀត?
ខ្ញុំយល់ថា គណបក្សភូមិចៃថៃ មិនបានឈ្នះដោយសារចរន្តជាតិនិយមទេ ប៉ុន្តែឈ្នះដោយសារ «ចរន្តផ្ទះធំ» ។ ចរន្តផ្ទះធំនេះហើយដែលជាកត្តាសម្រេចជ័យជម្នះ។
ចំណែក ចរន្តជាតិនិយម គឺជាកត្តាដែលជួយចិញ្ចឹម និងគាំទ្រចរន្តនយោបាយនេះ។ ជំហររបស់នាយករដ្ឋមន្ត្រីថៃគឺច្បាស់ មិនដោះស្រាយបញ្ហាកម្ពុជា។ ជំហររបស់រដ្ឋមន្ត្រីការបរទេសថៃក៏ច្បាស់ដែរ។ នៅថ្ងៃបើកកិច្ចប្រជុំគណៈកម្មការសម្រុះសម្រួល ជុំទី១ ជំនួសឱ្យរដ្ឋមន្ត្រីការបរទេសថៃថ្លែងការណ៍ដើម្បីបង្កើតរូបភាព វិជ្ជមានឱ្យប្រទេសថៃ រដ្ឋមន្ត្រីការបរទេសថៃវិញ បែរជាប្រើអ្វីដែលខ្ញុំហៅថា «ការទូតបែបមាត់ផ្សារ» គឺផ្តោតលើការរិះគន់ និងជេរប្រមាថជាចម្បង។
ប្រសិនបើរដ្ឋថៃនៅតែប្រើ ការទូតបែបមាត់ផ្សារ នោះយើងគ្មានផ្លូវឈ្នះកម្ពុជាបានទេ។
តើអ្នកសង្កេតឃើញឬទេថា សព្វថ្ងៃនេះ កម្ពុជាមិនបានយក លោកស្រីឧត្តមសេនីយ៍ទោ ម៉ាលី សុជាតា ចេញមកប្រឈមមុខនោះទេ? កម្ពុជាកំពុងរក្សា «កាត» នេះទុក មិនយកមកលេងក្នុងតួនាទីប្រើពាក្យសម្តីវាយប្រហារទេ ប៉ុន្តែទុកឱ្យថៃបន្តដើរតួជាអ្នករិះគន់ និងវាយប្រហារទៅវិញ។
ហើយសួរថា នៅលើឆាកអន្តរជាតិ សព្វថ្ងៃគេនឹងមើលមកយើងយ៉ាងដូចម្តេច? យើងពិតជាជឿថា យុទ្ធសាស្ត្រដែលយកការរិះគន់ និងការវាយប្រហារដោយពាក្យសម្តី ជាអ្នកនាំមុខការទូត នឹងធ្វើឱ្យយើងឈ្នះមែនឬ?
តើយើងមានអារម្មណ៍ឬទេថា «ជេរ» ច្រើន កាន់តែបង្ហាញឱ្យឃើញនូវលក្ខណៈនៃការលេងនយោបាយក្នុងគោលនយោបាយការបរទេស ដែលរំពឹងថា ការលេងនយោបាយក្នុងស្រុក នឹងជួយឱ្យរដ្ឋាភិបាលទទួលបានសំឡេងគាំទ្រពីក្រុមជាតិនិយម? ប៉ុន្តែវាមិនបានដោះស្រាយបញ្ហាធំរបស់ប្រទេសឡើយ។
យើងកំពុងធ្វើឱ្យរូបភាពដែលកម្ពុជាលើកឡើងកាន់តែមានទម្ងន់ថា យើងនេះហើយជាអ្នកគំរាមកំហែងដល់ពួកគេ ជាអ្នកឈ្លានពានពួកគេ។ ហើយដោយអ្វី? ដោយសារទង្វើ និងជំហរដែលភាគីថៃកំពុងបង្ហាញចេញមក។
ចេញផ្សាយដោយ៖ សារព័ត៌មានថៃ Matichorn weekly នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ខ្លឹមសារដោយ៖
លោកសាស្ត្រាចារ្យ បណ្ឌិត ស៊ូរ៉ាឆាត បំរុងសុខ (Surachart Bamrunsuk) អ្នកវិទ្យាសាស្ត្រនយោបាយថៃ ផ្នែកសន្តិសុខជាតិ យុទ្ធសាស្ត្រយោធា កងទ័ព និងនយោបាយការបរទេសទំនាក់ទំនងអន្តរជាតិ៕
https://www.facebook.com/photo?fbid=1497951559033705&set=a.627369302758606


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ