ព័ត៌មាន
ឯកឧត្តម វ៉ាត់ ចំរើន៖ រាល់ព្រឹត្តិការណ៍កីឡា គឺជាឱកាសបង្ហាញពីសក្ដានុពល និងព្រលឹងវប្បធម៌ជាតិ
រាល់ព្រឹត្តិការណ៍កីឡា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសការរៀបចំព្រឹត្តិការណ៍លក្ខណៈពហុកីឡា គឺជាឱកាសបង្ហាញពីសក្ដានុពល និងព្រលឹងវប្បធម៌ជាតិ ទៅកាន់ពិភពលោក ។
នេះបើតាមប្រសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ស្ដីពីការត្រៀមការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ដែលគ្រោងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ។

ឯកឧត្តមបន្ដថា ព្រឹត្តិការណ៍កីឡា មិនត្រឹមជាវេទិកាផ្ដល់ឱកាស និងការប្រកួតប្រជែងនោះទេ តែការជួបជុំមនុស្សដ៏ច្រើនក្នុងព្រឹត្តិការណ៍តែមួយ គឺជាឱកាសដ៏ល្អ ដើម្បីបង្ហាញពីសក្ដានុពល និងព្រលឹងជាតិ ពិសេសគឺវប្បធម៌ជាតិ។ ការណ៍នេះ ទើបមានប្រទេសជាច្រើន សុទ្ធចិត្តចំណាយធនធានដ៏មហាសាលដើម្បីរៀបចំព្រឹត្តិការណ៍ ពិសេសព្រឹត្តិការណ៍អន្ដរជាតិ ដូចជាកីឡាអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេមជាដើម។
ជាមួយព្រឹត្ដិការណ៍កីឡា ត្រូវបានគេហៅថា Power of Sports ឬអំណាយនៃកីឡា ដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏មហិមារបស់កីឡាទៅលើមនុស្សជាតិ និងសង្គមជាតិទាំងមូល។ កីឡាមិនមែនគ្រាន់តែជាការហាត់ប្រាណ ឬការប្រកួតប្រជែងយកឈ្នះចាញ់នោះទេ ប៉ុន្តែវាជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការផ្លាស់ប្តូរពិភពលោក តួយ៉ាងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដែលបានបន្សល់នូវមរតក និងឥទ្ធិពលជាវិជ្ជមាន ទាំងក្នុងប្រទេស និងលើឆាកអន្ដរជាតិ។
ការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន នេះដែរ ស្របពេលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រៀមរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ ក្លាយជាផ្ទាំងទស្សនីីយភាពដ៏អស្ចារ្យ ដែលមិនត្រឹមបំផុសនូវស្មារតីកីឡា ប៉ុន្ដែថែមទាំងឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិដ៏រុងរឿងទៀតផង។ ពិធីបើកព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ គ្រោងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល