ព័ត៌មាន
អភិបាលខេត្តកណ្ដាលស្នើរដល់អាជ្ញាធរក្រុង-ស្រុក ត្រូវបង្ក្រាបបទល្មើសទាំងអស់នៅក្នុងមូលដ្ឋាន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ទាំងអស់ត្រូវបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនោះបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។
មានប្រសាសន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកពញាឮថ្មី សាលាស្រុកពញ្ញាឮ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះថា៖ ដោយឡែកសម្រាប់បទល្មើស បោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរ ក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ត្រូវមានកិច្ចសហការចូលរួមពីប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មាននានាពាក់ព័ន្ធនិងជនសង្ស័យ ឬទីតាំងដែលសង្ស័យមកកាន់សមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលក៏បានជំរុញដល់អជ្ញាធរនៅក្នុងមូលដ្ឋានត្រូវយកបញ្ហាទប់ស្កាត់បទល្មើសនានា មកប្រជុំឱ្យបានទៀងទាត់ សំដៅពិនិត្យពិភាក្សាគ្នា ដាក់ចេញនូវវិធានការដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អនុវត្ត ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋានខ្លួនកុំឱ្យមានការកើនឡើង។ ឯកឧត្តមបានកោតសរសើរ ដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងមូលដ្ឋាន ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវតែបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគឺត្រូវខិតខំធ្វើឱ្យ ភូមិ ឃុំសង្កាត់ របស់ខ្លួន ត្រូវខិតខំបង្កា និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាព ត្រូវមានវិធានការ ដើម្បីទប់ស្កាត់បទល្មើសមិនឱ្យកើនឡើង។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានបន្ដទៀតថា៖ការផ្ទេរ និងទទួលមុខតំណែង គឺជាស្ពានផ្សារភ្ជាប់កាតព្វកិច្ច និងបេសកកម្មពីថ្នាក់ដឹកនាំមួយទៅថ្នាក់ដឹកនាំមួយទៀត ដើម្បីធានាភាពរឹងមាំ និងប្រសិទ្ធភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបញ្ជាក់ថា តួនាទីជាអភិបាលស្រុក មិនមែនគ្រាន់តែជាតំណែងនៅលើក្រដាសស្នាមនោះទេ ប៉ុន្តែជាសក្ខីភាពនៃសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ដែលទាមទារឱ្យអ្នកកាន់តំណែងមានឆន្ទៈ ភាពជាអ្នកដឹកនាំ និងសេចក្តីស្មោះត្រង់ ក្នុងការរួមសុខរួមទុក្ខ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ។
សូមបញ្ជាក់ថាលោក អ៊ូច សៅវឿ ត្រូវបានប្រកាសតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកពញាឮ ជំនួសនលោក ថន សុវណ្ណា ដែលត្រូវផ្លាស់ប្ដូរទៅកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកលើកដែក។ដោយ៖ សៅ យ៉ាម៉ង់







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល