ព័ត៌មាន
ប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ ក្នុងឱកាសឯកឧត្ដមអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា ប្រាប់ឱ្យដឹង ថា ជំនួបរវាងសម្ដេចប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្ដីវៀតណាម ជាកិច្ចចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ គណៈប្រតិភូវៀតណាម និងចាត់ទុកថា ដំណើរទស្សនៈកិច្ចពេលនេះ គឺជាការពូនជ្រុំ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ខណៈប្រទេសទាំងពីរ គឺជាប្រទេសជិតខាងល្អ ដែលគោរពគ្នាទៅវិញទៅមក ឱ្យតម្លៃខ្ពស់លើមិត្តភាព ព្រំដែនសន្ដិភាព។
សម្ដេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងវៀតណាម បន្តពូនជ្រុំរីកចម្រើនជាលំដាប់ ជាក់ស្ដែងអនុស្សរណៈនៃការយោគយល់គ្នា ទាំង៦ រវាងនាយករដ្ឋមន្រ្ដីកម្ពុជា និងវៀតណាម គឺជាការបង្ហាញលទ្ធផលជាក់ស្ដែង ក្នុងដំណើរឆ្ពោះទៅប្រយុទ្ធប្រឆាំងគ្រឿងញៀន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សឆ្លងដែន។
មានប្រសាន៍ក្នុងជំនួបនេះ ឯកឧត្តម នាយករដ្ឋមន្រ្ដីវៀតណាម បានបង្ហាញការកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តម បានជម្រាបសម្ដេចប្រធានរដ្ឋសភា ថា ក្នុងនាមជាអ្នកជិតខាងល្អ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការឱ្យខ្លាំងបន្ថែមទៀតជាមួយកម្ពុជា។ ចំណែកកិច្ចសហប្រតិបត្តិរវាង រដ្ឋសភា នៃប្រទេសទាំងពីរ នាពេលខាងមុខនេះ នឹងបន្តចុះអនុស្សរណៈ ជាមួយគ្នា ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជន រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចសម្រេចគោលដៅ កម្ពុជា ជាប្រទេសអភិវឌ្ឍ ឆ្នាំ២០៥០៕
អត្ថបទ: លៀ ស៊ីណា




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល