ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយចំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា។ សម្ដេចបានចាត់ទុកនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមមកកាន់កម្ពុជានៅពេលនេះ នឹងញ៉ាំងអោយទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមកាន់តែរឹងមាំបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានឡើងថា សម្ដេចតេជោគឺជាមិត្តដ៏ជិតស្និតបំផុតរបស់វៀតណាម ទន្ទឹមនេះឯកឧត្តមក៏បានលើកឡើងដោយសរសើរពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់។ទន្ទឹមនឹងនេះ ឯកឧត្តមក៏អបអរសាទចំពោះកម្ពុជាដែលបានរៀបចំយ៉ាងជោគជ័យនូវសន្និសិទប្រធានសភានៃអន្តរសភាដែលបានរៀបចំជោគជ័យកាលពីពេលកន្លងទៅនេះ។
ឯកឧត្តមក៏បានរាយការណ៍ជូនសម្ដេចតេជោអំពីជំនួបរវាងសម្ដេចតេជោ ជាមួយសម្ដេចធិបតី ហ៊ុន ណែត ដោយបានជជែកគ្នាទាក់ទងទៅនឹងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរឹងមាំ ហើយជាពិសេសគឺផ្ដោតទៅលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលធ្វើយ៉ាងណាជំរុញការធ្វើពាណិជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង។ ចំណុចដែលកត់សម្គាល់ឯកឧត្តមបានជម្រាបសម្ដេចតេជោនោះគឺផ្ដោតសំខាន់ទៅលើពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម ឲ្យមានភាពមមាញឹកថែមទៀត ដើម្បីជំរុញនូវសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។
សម្ដេចតេជោបានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ជុំវិញទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមហើយជាពិសេសគឺពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលសម្ដេចតេជោបានលើកឡើងនៅចំពោះមុខឯកឧត្តមថា សេដ្ឋកិច្ច និងការវិនិយោគនេះ គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយសម្ដេចជំរុញបន្ថែមទៀតឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជំរុញនូវពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឲ្យមានការកើនឡើង។
សម្ដេចក៏បានសម្ដែងនូវការពេញចិត្តចំពោះទំហំពាណិជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់ ហើយសម្ដេចចង់ឃើញនូវការដាក់គោលដៅរវាងប្រទេស
ទាំងពីរទៅលើវិស័យដែលមានសក្តានុពលជាមួយគ្នា ហើយកិច្ចការទាំងអស់នេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន។
ចុងក្រោយ សម្ដេចតេជោ សែន ហ៊ុន បានជូនពរឲ្យដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម នៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ៕











-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល