ព័ត៌មាន
យុវជនកម្ពុជាចាប់ផ្តើមបោះជំហានចូលរួមបំពេញកាតព្វកិច្ចយោធាថ្ងៃដំបូង
ភ្នំពេញ៖ ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យបំផុតមួយសម្រាប់យុវជនកម្ពុជា នៅពេលដែលការបើកទទួលពាក្យស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធាបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃដំបូងនេះ។ ការបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់គឺជាឱកាសដ៏មហាសាលសម្រាប់យុវជនក្នុងការបង្ហាញពីស្មារតីក្លាហាន វិន័យ និងការតាំងចិត្តខ្ពស់ក្នុងការការពារសុខសន្តិភាព និងបូរណភាពទឹកដី។ជាការចាប់ផ្តើមបើកទំព័រថ្មីមួយទៀតហើយ ដោយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ គឺជាថ្ងៃដំបូងផ្លូវការនៃការបើកទទួលពាក្យស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ដែលទាក់ទាញចំណាប់អារម្មណ៍ និងការចូលរួមយ៉ាងផុសផុលពីសំណាក់យុវជនជំនាន់ថ្មី ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់ និងពុះពារដើម្បីបុព្វហេតុជាតិមាតុភូមិ។
នាព្រឹកមិញនេះ ក្រុមយុវជនដែលមានអាយុគ្រប់ ១៨ ឆ្នាំ បានស្ម័គ្រចិត្តមកដាក់ពាក្យចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ពួកគេបានថ្លែងដោយក្តីរំភើបថា នេះជាការសម្រេចក្តីស្រមៃដ៏ធំបំផុតមួយក្នុងជីវិត ដែលនឹងក្លាយជាផ្នែកមួយនៃកងកម្លាំងយោធា ដើម្បីបំពេញភារកិច្ចជូនជាតិ។
ក្រុមយុវជនចាត់ទុកការចូលធ្វើទាហានថា ជាឱកាសល្អបំផុតសម្រាប់រៀនសូត្រវិន័យ ពង្រឹងស្មារតីសាមគ្គី និងអភិវឌ្ឍខ្លួនដើម្បីបម្រើជាតិ។ ក្នុងនាមជាយុវជនកម្ពុជា ការចូលបំពេញកាតព្វកិច្ចយោធា គឺជាមោទនភាព និងជាការចូលរួមកសាងជាតិមាតុភូមិ។ ក្រុមយុវជន បានអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានសកម្ម ដើម្បីឱ្យសង្គមជាតិមានធនធានមនុស្សរឹងមាំ ដែលគ្មាននរណាអាចរំលោភបំពានបានឡើយ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធានៃក្រសួងការពារជាតិ បានជូនដំណឹងថា ការដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦៕







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល