ព័ត៌មាន
សំរាមបញ្ចេញទៅទីលាន រយៈពេល១៥ថ្ងៃ នៃរដូវបុណ្យភ្ជុំឆ្នាំនេះមានជាង ៥ម៉ឺន៥ពាន់តោន ថយចុះជិត១០% ធៀបឆ្នាំមុន ខណៈការទុកដាក់សំរាមមានភាពល្អប្រសើរ
យោងតាមសហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរ និងទីលានទុកដាក់សំរាម សំណល់រឹង (ស.ទ.ស.) បានឱ្យដឹងថា រយៈពេល១៥ថ្ងៃ នៃរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ អាជ្ញាធរ និងបណ្តាក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាមបានប្រមូលទុកដាក់សំរាម ទៅទីលានក្នុងរាជធានីភ្នំពេញ មានចំនួន ៥៥ ៦៤៨តោន។ ចំនួននេះ មានចំនួនថយចុះចំនួន ៩,៩៣% បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ ដែលមានចំនួនសំរាមសរុបចំនួន ៦១ ៧៨៦តោន។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថាការថយចុះពិតជាមានសារៈសំខាន ទី១ប្រជាពលរដ្ឋមានតម្រូវការរបស់របរប្រើប្រាស់ និងរៀបចំម្ហូបអាហារច្រើន នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌទាំង១៥ថ្ងៃ ជាងថ្ងៃធម្មតា។ ជាមួយគ្នានេះ បរិមាណសំរាមបញ្ចេញទៅទីលានមានការថយចុះ កើតឡើងដោយការបង្កើនចំណេះដឹងក្នុងការទុកដាក់សំរាម និងសំណល់ប្លាស្ទិក ការថែរក្សាអនាម័យ នៅតាមវត្តអារាម និងតាមមូលដ្ឋានរៀងៗខ្លួន នៅក្នុងអំឡុងពេលរដូវបុណ្យភ្ជុំបិណ្ឌ មានភាពល្អប្រសើរជាងមុន។
អ្នកនាំពាក្យក្រសួងបរិស្ថានបានចាត់ទុកថា ប្រជាពលរដ្ឋមានការស្រឡាញ់ភាពស្អាត ជាបណ្តើរៗ បានចូលរួមមិនបោះចោលសំរាម ឬថង់ប្លាស្ទិកផ្តេសផ្តាស នៅក្នុងទីធ្លាវវត្តអារាម ដូចកាលពីពេលមុនៗ ទៀតឡើយ។ លើសពីនេះ ការរៀបចំរបស់វត្តអារាម ភាគច្រើនមានសណ្តាប់ធ្នាប់ល្អ មានធុងសំរាម ឬកន្លែងទុកដាក់ធុងសំរាមបានស្អាតល្អ ដែលបង្ហាញពីការចូលរួមចំណែក យ៉ាងសកម្មពីព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ។ ការគ្រប់គ្រង និងទុកដាក់សំរាមបានល្អនៅក្នុងរដូវបុណ្យទាន គឺជាកាតព្វកិច្ច និងការចូលរួមយ៉ាងសកម្មដែលមិនអាចខ្វះបានទាំងពីភាគីអាជ្ញាធរ និងប្រជាពលរដ្ឋ។ នៅពេលដែលភាគីទាំងពីរស្វែងរកចំណុចប្រសព្វរួមគ្នា វានឹងបង្កើតបានជាវប្បធម៌រស់នៅស្អាត និងលើកកម្ពស់មុខមាត់សង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញវិធានការផ្តល់ធុងសំរាមជាពិសេស ជូនទៅសាសាលរៀន វត្តអារាម នៅទូទាំងប្រទេស ដើម្បីបង្កើនភាពស្អាតនៅតាមទីសាធារណ និងលើកកម្ពស់សុខភាពសាធារណៈ តាមរយៈពង្រឹងចំណេះដឹង និងចលនាញែកសំរាម (សំណល់សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់)ឱ្យបានត្រឹមត្រូវដែល រួមចំណែកបរិមាណសំរាមទៅទីលានមានការថយចុះយ៉ាងច្រើន។
ក្រសួងបរិស្ថានមានផែនការរៀបចំកែលម្អនិងសាងសង់ ទីលានទុកដាក់សំរាម ឱ្យទៅជាទីលានបច្ចេកទេស នឹងបន្តជំរុញចលនាដែលកំពុងអនុវត្ត យុទ្ធនាការកាត់បន្ថយប្លាស្ទិក រួមមាន«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកពីប្រភពដើម កុំឱ្យវាហូរទៅបំពេញទីលានច្រើនពេក។ លើសពីនេះ ក្រសួងបរិស្ថាន បាននិងកំពុងបំពាក់ឡដើដោយបច្ចេកវិទ្យាខ្ពស់ ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដុតសំណល់ប្លាស្ទិក ដើម្បីការពារសុខភាពសាធារណៈ។ ក្នុងពេលជាមួយគ្នា ក្រសួងបរិស្ថានបន្តអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ ឱ្យបន្តចលនា ដើម្បីក្លាយទម្លាប់ល្អ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ ដើម្បីរកភូមិឋាន និងកម្ពុជាមានភាពស្អាត។
ក្នុងមួយថ្ងៃៗ កម្ពុជាបង្កើតសំរាមសរុបជាង ១១,៥០០ តោន (ឬជាង ៤ លានតោនក្នុងមួយឆ្នាំ)ក្នុងរាជធានីភ្នំពេញ បញ្ចេញសំរាមចន្លោះពី៤០០០ ទៅ៤៥០០តោន ក្នុង១ថ្ងៃ។ ទិន្នន័យខាងលើបានបង្ហាញថាសំរាមប្រហែល ៧០% ទៅ ៨០%ប៉ុណ្ណោះ ដែលត្រូវបានប្រមូលជាផ្លូវការយកទៅ ទុកដាក់នៅតាមទីលាន៕



-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ