កម្សាន្ដ
ផ្ទុះការភ្ញាក់ផ្អើល! ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ច្រៀងបទ «Time To Rise» ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤
ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យ នៅកីឡដ្ឋាន Stade De France ក្រោយដំណើរការប្រកួតជាងកន្លះខែ ដោយទទួលបានការអបអរសាទរពីប្រតិភូបណ្ដាប្រទេសចូលរួម ជាមួយការសម្ដែងនូវទស្សនិភាពចម្រុះជាច្រើន ពិសេសការប្រគំតន្ដ្រីអបអរពិធីបិទព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ ក៏មានវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ផងដែរ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅកម្ពុជា ។
គ្មានការផ្សព្វផ្សាយមុនឡើយថា តារារ៉េបដ៏ល្បីរបស់កម្ពុជារូបនេះ ត្រូវឡើងឆាកដ៏អស្ចារ្យក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ សូម្បីប្រតិភូ និងអត្តពលិកកម្ពុជា ជាក់ស្ដែងឯកឧត្តម ញាណ សុខវិសាល នាយបេសកកម្មកម្ពុជា និងគ្រូបង្វឹកហែលទឹក ហែមថុន វិទិនី ក៏ដូចជាគ្រូបង្វឹកកីឡាករ-កីឡាការិនីផ្សេងទៀត ក៏ដូច្នេះដែរ ។ តែបន្ទាប់ពីលឺបទ «Time To Rise» ហើយឃើញវត្តមាន វណ្ណដា កំពុងច្រៀងផ្ទាល់នៅចំពោះមុខ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង គ្រាដែលអ្នកទស្សនាការផ្សាយបន្ដផ្ទាល់នៅកម្ពុជា ក៏ភ្ញាក់ផ្អើល និងមានមោទនភាព ចំពោះវត្តមានសិល្បករកម្ពុជា ក្នុងពិធីព្រឹត្តិការណ៍នេះផងដែរ ។
ជាមួយការចូលរួមក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នេះ នាំឲ្យតារារ៉េបវ័យក្មេងកម្ពុជា វណ្ណដា បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងនាមសិល្បករខ្មែរវ័យក្មេងដំបូងគេ ដែលបានឡើងច្រៀងក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោក តែងរៀបចំរៀងរាល់ ៤ឆ្នាំម្ដងនេះ ជាមួយនឹងការប្រើប្រាស់ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏ទាក់ទាញទៀតផង។ ក្រៅពី វណ្ណដា ក៏មានការចូលរួមពីសិល្បករល្បីៗមកពីបណ្ដាប្រទេសជាច្រើនផងដែរ ។
គួរដឹងថា កន្លងមកក្រៅពីការប្រគំតន្ដ្រីផ្សេងៗ វណ្ណ ក៏ធ្លាប់ចូលរួមសម្ដែង និងច្រៀងអបអរព្រឹត្តិការណ៍កីឡាជាតិ និងអន្ដរជាតិ ទាំងក្នុងប្រទេស និងតំបន់ផងដែរ ដូចជាការប្រកួតកីឡាជាតិ ហើយពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏តារារ៉េបដ៏ល្បីរូបនេះ បានចូលរួម និងលើកយកបទ «Time To Rise» ច្រៀងផងដែរ ។
ក្រឡេកទៅចាប់អារម្មណ៍ក្រុមកីឡាករកម្ពុជាវិញ ដែលបានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប ក្នុងនាមអត្តពលិកទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ក៏បានបញ្ចប់បេសកកម្មរបស់ខ្លួនផងដែរ តែពុំមានឱកាសឈានដល់វគ្គដណ្ដើមមេដាយនោះទេ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន6 days ago
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
-
កីឡា1 week ago
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
-
កីឡា1 week ago
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
-
កីឡា1 week ago
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
-
កីឡា1 week ago
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
-
ព័ត៌មាន1 week ago
កម្ពុជាច្រានចោលការបន្តផ្សាយព័ត៌មានមិនពិតរបស់ភាគីថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»
-
ព័ត៌មាន6 days ago
ក្រសួងការពារជាតិកម្ពុជា៖ថៃបានបាញ់មកលើទាហានកម្ពុជាពីរដងបណ្តាលឲ្យខូចខាតសំណង់មួយចំនួន
-
ព័ត៌មាន1 week ago
ព្រឹកស្អែកសម្ដេចធិបតី នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន ៧