ព័ត៌មាន
ពលរដ្ឋយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិទៅបោះឆ្នោត
ស្ថិតក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ពលរដ្ឋបានយល់ដឹងច្បាស់ពីសារៈសំខាន់នៃការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដើម្បីមានសិទ្ធិអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា នៅថ្ងៃនេះមកសង្កាត់វាលស្បូវ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី ព្រោះបានផ្លាស់ប្តូរទីលំនៅពីខេត្តមករស់នៅរាជធានីភ្នំពេញ។ ហើយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺមានសារៈសំខាន់ណាស់ ដើម្បីមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយ។ រីឯពលរដ្ឋមួយចំនួនទៀតបានលើកឡើងដែរថា ថ្ងៃនេះមកពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ថ្ងៃបោះឆ្នោតកុំឲ្យមានកំហុសត្រង់ចំណុចណាមួយដែលធ្វើឲ្យយើងមិនអាចបោះឆ្នោតបាន។ពួកយើងក៏បានត្រៀមលក្ខណៈរួចរាល់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ខាងមុខនេះ។
អ្នកស្រី នូ ស៊ីម៉ៅ ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោត នៅសង្កាត់វាលស្បូវ បានលើកឡើងដែរថា តាមការសង្កេតចាប់តាំងពីថ្ងៃទី០៧ខែតុលា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ពលរដ្ឋរស់នៅក្នុងសង្កាត់វាលស្បូវបាននាំគ្នាមកពិនិត្យបញ្ជីឈ្មោះ ចុះឈ្មោះបោះឆ្នោតថ្មី និងធ្វើជីវមាត្រ ជាបន្តបន្ទាប់ គ្រាន់តែថ្ងៃសៅរិ៍ និងអាទិត្យមានចំនួនច្រើនជាង ថ្ងៃចន្ទ-សុក្រ។ អ្នកស្រី នូ ស៊ីម៉ៅ ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់អាយុ១៨ឆ្នាំឡើងមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមកចុះឈ្មោះបោះឆ្នោត និងពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និង២០១៧ ត្រូវមកធ្វើជីវមាត្រ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេល១៩ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានដូចជា៖ ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង២៧ម៉ឺននាក់, អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំសង្កាត់ថ្មីមានចំនួនជិត១០ម៉ឺនាក់ , អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិមានចំនួនជាង៥៧ម៉ឺននាក់, អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមានជាង៦១ម៉ឺននាក់ និងអ្នកត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួនជាង១៦ម៉ឺននាក់។
គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ជារៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣0 នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ