ព័ត៌មាន
ក្រសួងឧស្សាហកម្មផ្តល់អាជ្ញាប័ណ្ណទឹកស្អាត បានចំនួនជាង ១០ ពាន់ភូមិ និងបានកំពុងបន្តផ្តល់បន្ថែម
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់អាជ្ញាប័ណ្ណចំនួនជាង ១០ ពាន់ ភូមិ ក្នុងនោះរដ្ឋាករទឹកមានជិត ២ ពាន់ភូមិ និងប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជន មានជាង ៨,៨ ពាន់ភូមិ និងបានកំពុងបន្ត ផ្តល់អាជ្ញាប័ណ្ណ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការទាក់ទាញវិនិយោគផងដែរ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកឡើងក្នុងពិធីបើក «សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទី៦» ក្រោមប្រធានបទ «នវានុវត្តន៍ថ្ងៃនេះដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក» នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ នេះថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកលើការដឹកនាំ និងគ្រប់គ្រងវិស័យទឹកស្អាត បាននិងកំពុងអនុវត្តបេសកកម្មរបស់ខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលបានកំណត់ថា «ត្រឹមឆ្នាំ២០៣០ សម្រេចនូវការទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគ ដែលមានសុវត្ថិភាព និងថ្លៃសមរម្យ សម្រាប់ ប្រជាជនទាំងអស់» ពិសេសការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតត្រូវឈរលើលក្ខខណ្ឌគោល៤ គឺគុណភាព សុវត្ថិភាព និរន្តរភាព និង ថ្លៃសមរម្យ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ដើម្បីសម្រេចបានគោលដៅ និងចក្ខុវិស័យខាងលើ យើងពិតជាមិនអាចខ្វះបាននូវកិច្ចសហការ និង ការជួយជ្រោមជ្រែងពីក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានផ្តល់ហិរញ្ញប្បទាន និងភាគីពាក់ព័ន្ធ ជាពិសេ សការអនុវត្តកាតព្វកិច្ចប្រកបដោយការទួលខុសត្រូវរបស់ប្រតិបត្តិករឯកជន ដើម្បីផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតស្របតាមលក្ខខណ្ឌ គោលទាំង៤ ដែលនឹងជួយលើកកម្ពស់សុខភាពសាធារណៈ បង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនិយោគ ពីវិស័យឯកជនជាតិ និងអន្តរជាតិ។

ជុំវិញទឹកស្អាតនេះ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានផ្តល់អាជ្ញាប័ណ្ណចំនួនជាង ១០ ពាន់ភូមិ ក្នុងនោះរដ្ឋាករទឹកមាន ជិត ២ ពាន់ភូមិ ស្មើជាង ១៨% និងប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឯកជនមានជាង ៨,៨ ពាន់ភូមិ។ ចំណែកភូមិមាន បណ្តាញទឹកស្អាត មានជាង ៨,៣ ពាន់ភូមិ ស្នើ ៧៧% (ធៀបនឹងភូមិមានអាជ្ញាប័ណ្ណសរុប)។ ចំពោះចំនួនតំណ មានជាង ១,៦ លានតំណ ក្នុងនោះរដ្ឋាករទឹកមាន ៧១ ម៉ឺនតំណ និងប្រតិបត្តិករឯកជនមាន ៩៧ ម៉ឺនតំណ។ ដោយឡែកបរិមាណទឹកផលិត មានប្រមាណ ៥០ លានម៉ែត្រគូបក្នុងមួយខែ ប្រសិនបើគិតត្រឹមខែកញ្ញានេះ បរិមាណទឹកផលិតសរុបជាង ៤៦៤ លានម៉ែត្រគូប ក្នុង នោះរដ្ឋាករទឹកមានជាង ២៨៨ លានម៉ែត្រគូប និងប្រតិបត្តិករឯកជនមានចំនួន ១៧៦ លានម៉ែត្រគូប។
លោក ឡេង ខៀវ ប្រធានក្រុមប្រឹក្សាភិបាលសមាគមផ្គត់ផ្គង់ទឹកកម្ពុជា (CWA) លើកឡើងថា សមាគម CWA នឹងបន្ត បំពេញតួនាទីជាស្ពានភ្ជាប់សមាជិក ជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពប្រតិបត្តិករ និងរួម ចំណែកធានាឱ្យប្រជាពលរដ្ឋកម្ពុជា ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។
លោកជឿជាក់ថា ភាពជោគជ័យនៃវិស័យទឹកស្អាត គឺជាជោគជ័យរួមរបស់យើងទាំងអស់គ្នា ហើយតាមរយៈការសហការគ្នា ការច្នៃ ប្រឌិត និងការវិនិយោគប្រកបដោយចក្ខុវិស័យ គឺអាចបង្កើតដំណោះស្រាយកាន់តែប្រសើរ សម្រាប់វិស័យទឹកស្អាត និងប្រជាពលរដ្ឋ កម្ពុជានាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ