Connect with us

ព័ត៌មាន

អ្នកជំនាញសិល្បៈកំពុងមមាញឹកប៉ាក់ឌិនស្បៃខ្មែរត្រៀមជូនគណៈប្រតិភូចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី»

ក្រុមអ្នកជំនាញសិល្បៈកំពុងមមាញឹកប៉ាក់ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូដែលអញ្ជឹងចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០» ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅខាងវិច្ឆិកាខាងមុខ។

លោកស្រី សុទ្ធ សុមាលី សាស្រ្តាចារ្យជំនាញសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២​​​៧​​ ខែ​​តុលានេះ បានប្រាប់BTVថា ដូចប្រសាសន៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ម៉ាណែត ស្បៃខ្មែរនឹងត្រៀមធ្វើជា​​​វ​​ត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូតិភូដែលអញ្ជឹងចូលរួម «កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០- the 20th Francophonie Summit » ដោយស្បៃខ្មែរជាអត្តសញ្ញាណជាតិខ្មែរតាំងពីសម័យបុរា​​ណ​​មកម្លោះ។ហើយឥលូវនេះពួកយើងកំពុងមមាញឹកប៉ាក់ឌិនស្បៃខ្មែរនេះ។​ ក្រៅពីនេះ លោកស្រី បានអំ​​​ពា​​​វនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សា និងអភិរក្សស្បៃខ្មែរ ឲ្យនៅស្ថិតស្ថេរគង់វង្សតដល់កូនចៅជំនាន់ក្រោ​​​​យ។​​​​​

កាលពីរសៀលថ្ងៃទី២៦ ខែតុលាម្សិលមិញ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ឆ្លៀតពេលមករៀនអំពីស្បៃខ្មែរ និងរបៀបប៉ាក់ ឌិនស្បៃខ្មែរ ដើម្បីត្រៀមជាវត្ថុអនុស្សាវរីយ៍ជូនដល់គណៈប្រតិភូដែលនឹងអញ្ជើញចូលរួម “កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០_the 20th Francophonie Summit” នៅព្រះរាជាណាចក្រកម្ពុជា។

សំណេរដដែលបានបន្តថា ពិតណាស់ ស្បៃ គឺជាក្រណាត់ពិសិដ្ឋនៅក្នុងភាពឆើតឆាយរបស់កម្ពុជា ព្រោះថា ស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន។ ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យ នៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ នឹងប្រ​​ព្រឹត្ត​​ទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់​​​ដឹកនាំប្រទេសមហាអំណាចធំៗ និងគណៈប្រតិភូមកពីបណ្តាប្រទេសជាសមាជិក និងដៃគូពាក់ព័ន្ធនៃអ​​ង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia