Connect with us

ព័ត៌មាន

ម៉ាស៊ីនថតចម្លងឯកសារជាង ៧០គ្រឿង ត្រូវបានរៀបចំដើម្បីពន្លឿនការថតចម្លងវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ

គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងរៀបចំ និងត្រួតពិនិត្យបច្ចេកទេសប្រព័ន្ធម៉ាស៊ីនថតចម្លង យ៉ាងតិចចំនួន ៧០គ្រឿង នៅមណ្ឌលកណ្តាលសម្រាប់ការតាក់តែង និងរៀបចំវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងប្រព្រឹត្តទៅនាសម័យប្រឡងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងចំនួន៦។

ការរៀបចំម៉ាស៊ីនថតចម្លងក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងដើម្បីត្រៀមលក្ខណៈកម្រិតខ្ពស់សម្រាប់ដំណើរការបោះពុម្ព និងថតចម្លងសន្លឹកវិញ្ញាសាប្រឡង នាព្រឹកព្រលឹមថ្ងៃទី២៨ តុលា ស្អែកនេះ។ យន្តការនេះ ជាការត្រៀមជួយពន្លឿនល្បឿនការងារថតចម្លងឱ្យបានលឿនបំផុត ប្រកបដោយភាពសុក្រឹត ដើម្បីចាត់ចែងវេចខ្ចប់ និងដឹកជញ្ជូនបន្តទៅកាន់មណ្ឌលប្រឡងទាំង៦ ក្នុងរាជធានីភ្នំពេញ ឱ្យបានទាន់ពេលវេលាដាច់ខាត មុនម៉ោងដំណើរការវិញ្ញាសានីមួយៗ។

ការត្រៀមលក្ខណៈសម្ភារបច្ចេកទេសយ៉ាងពេញលេញនៅសាលាភូមិន្ទរដ្ឋបាលនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ ការគិតគូរល្អិតល្អន់ និងការបង្ការរាល់ហានិភ័យបច្ចេកទេសនានា ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងគោលបំណងធានាឱ្យបាននូវ ការគ្រប់គ្រងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សាទាំងមូល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia