ព័ត៌មាន
អ្នកវិភាគ៖ កម្ពុជាប្រកាន់ភ្ជាប់ស្មារតីសន្តិភាពនៅទីក្រុងគូឡាឡាំពួរចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ
ភ្នំពេញ៖ អ្នកវិភាគបានលើកឡើងថា រយៈពេលមួយឆ្នាំមកនេះ កម្ពុជានៅតែគោរពស្មារតីសន្តិភាពនៅទីក្រុងគូឡាឡាំពួរចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី និងបានឆ្លុះបញ្ចាំងពីការប្រកាន់ភ្ជាប់នៅជំហរយ៉ាងមុតមាំក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ទៅលើកិច្ចការព្រំដែន។

លោក ហេង ម៉េងលី អ្នកវិភាគបានថ្លែងថា រយៈពេលមួយឆ្នាំនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួរ ដោយមានប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី គឺកម្ពុជាបានប្រកាន់ភ្ជាប់នៅគោលការណ៍អន្តរជាតិ តួយ៉ាងដូចជាគោរពធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញា សន្ធិសញ្ញា និងអនុស្សារណៈផ្សេងៗ ដែលជាលិខិតតូបករណ៍រវាងរដ្ឋ និងរដ្ឋ។ កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏បានឆ្លុះបញ្ចាំងពីការប្រកាន់ភ្ជាប់នៅជំហរយ៉ាងមុតមាំភ្ជាប់ខ្ជួនរបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងកម្ពុជា និងថៃទៅលើកិច្ចការព្រំដែន។ ហើយកម្ពុជាបានគោរពនៅរាល់មាត្រាទាំងឡាយដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។

លោកបានបន្តថា កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរក្នុងរយៈពេលមួយឆ្នាំ គឺជានៅតែលិខិតតូបករណ៍មួយដ៏មានសារៈសំខាន់ដើម្បីជំរុញឲ្យភាគីថៃវិលត្រឡប់មករកកិច្ចការងារព្រំដែនគោកតាមរយៈយន្តការ JBC ដែលមានចែងនៅក្នុងប្រការនៃកិច្ចព្រមព្រៀង ហើយនឹងគោរពនៅការតាមដានការរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលមានភាគីចូលរួមទាំងអស់គ្នា។
អ្នកវិភាគរូបនេះបានបញ្ជាក់ថា “នៅក្នុងបរិការនយោបាយថ្មីៗថែមទៀតសោតក៏យើងនៅតែរក្សាគោលជំហរការគោរព និងការអនុវត្តរាល់បទដ្ឋានទាំងឡាយទាំងអស់។ កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរដែលបានរៀបចំឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម ដែលកាលនោះជាប្រធានអាស៊ាន គឺកិច្ចការមួយដើម្បីរក្សានៅសុខសន្តិភាពតំបន់អាស៊ាន ក៏ដូចជានៅក្នុងពិភពលោកទាំងមូលផងដែរ។ ដូច្នេះហើយក្នុងស្មារតីស្រឡាញ់សន្តិភាពរបស់កម្ពុជា សម្តេចធិបតីបានប្រកាសតាមបណ្តាញសង្គមប្រកបទៅដោយគុណធម៌ និងភាពចាស់ទុំក្នុងការដឹកនាំ ដោយបានរម្លឹក និងថ្លែងអំណរអរគុណដល់ស្ថាបនិកទាំងឡាយ ជាពិសេសឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម និងឯកឧត្តម ដូណាល់ត្រាំ ដែលជាស្ថាបនិកខិតខំប្រឹងប្រែងធ្វើឲ្យមានសេចក្តីថ្លែងការណ៍រួមសន្តិភាពទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦”។
សូមជម្រាបថា តាមរយៈបណ្តាញសង្គមកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណត្តិការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនតាមសន្តិវិធី៕ អត្ថបទ៖ វង្ស សុភាព






-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ