ព័ត៌មាន
ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា។ ការអនុម័តនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងការដោះស្រាយបញ្ហានៃការបំពុលដោយផ្សែងអ័ព្ទ។
ក្រសួងបរិស្ថានបានសហការជាមួយស្ថានបេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន តាមរយៈមូលនិធិបៃតងអាស៊ាន–ចក្រភពអង់គ្លេស ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីមជ្ឈមណ្ឌលបរិស្ថានសកល (GEC) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) រៀបចំក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា។
ក្របខណ្ឌនេះបានកំណត់នូវឱកាសវិនិយោគជាអាទិភាព និងយុទ្ធសាស្ត្រហិរញ្ញប្បទានដែលសមស្របនឹងបរិបទកម្ពុជា ដាក់ចេញនូវយន្តការពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន និងយន្តការតាមដាន និងរាយការណ៍នៅថ្នាក់តំបន់ ដើម្បីគាំទ្រដល់ការអនុវត្តក្របខណ្ឌនេះ។
ជាមួយផែនទីបង្ហាញផ្លូវដ៏ជាក់លាក់នេះ កម្ពុជាសូមស្វាគមន៍ភាពជាដៃគូ និងការវិនិយោគពីស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការសប្បុរសធម៌ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការអនុវត្ត និងពង្រីកវិសាលភាពនៃការអនុវត្តក្របខណ្ឌនេះឱ្យបានទូទាំងប្រទេស។
ចូរយើងរួមគ្នាអាចប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង និងកសាងអាស៊ានឱ្យក្លាយជាតំបន់ដែលគ្មានផ្សែងអ័ព្ទ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់មនុស្សជំនាន់ក្រោយ។

-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ