ព័ត៌មាន
ក្រសួងការងារគ្រោងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារថ្មីក្នុងផ្សារអ៊ីអន២នៅថ្ងៃសុក្រនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលការងារថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន ម៉ល សែនសុខ (អ៊ីអន២) ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ក្នុងផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារដល់ប្រជាពលរដ្ឋ។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលការងារថ្មីមួយនេះ មានផ្តល់សេវាដូចជា៖ ចុះឈ្មោះស្វែងរកការងារ , ជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក , ប្រឹក្សាយោបល់អំពីការងារនិងអាជីព ក៏ដូចជាផ្តល់ព័ត៌មានទីផ្សារការងារ។ ឯកឧត្តម បានបន្តថា ការបើកដំណើរការនៅផ្សារទំនើបនេះដែរ គឺជាការសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស ដែលមានបំណងស្វែងរកការងារ ហើយធ្វើដំណើរទៅទីនោះដែលជាទីប្រជុំជន មានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្គូរផ្គងស្វែងរកការងារជូនប្រជាពលរដ្ឋ។

ពាក់ព័ន្ធមជ្ឈមណ្ឌលការងារថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនទូទៅ គឺអាចមកទទួលសេវាការងារ និងព័ត៌មានទីផ្សារការងារ ដែលមានមន្ត្រី NEA នៅរង់ចាំទទួលស្វាគមន៍ ចាប់ពីម៉ោង៩ និង៣០នាទីព្រឹក ដល់ម៉ោង ៩យប់។
សូមជម្រាបជូនទៀតថា នៅថ្ងៃដាក់ឲ្យដំណើរការមជ្ឈមណ្ឌលខាងលើនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់ឲ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និងធ្វើការសម្ភាសភ្លាមៗ៕ អត្ថបទ ឈិត បូរ៉ាវី



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង