Connect with us

ព័ត៌មាន

កម្ពុជាទទួលបានមូលនិធីចំនួន១ លានដុល្លារ ក្នុងអំឡុងសន្និសីទអង្គការសហប្រជាតិស្តីពីជីវៈចម្រុះ COP17 នៅប្រទេសអាមេនី

ក្នុងអំឡុងពេលចូលរួមសន្និសីទលើកទី១៧ អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ COP17 ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលថ្មីមួយទៀត ដោយទទួលបានបានការគាំទ្រមូលនិធិក្នុងទឹកប្រាក់ចំនួន ១លានដុល្លារសហរដ្ឋអាមេរិក។ មូលនិធិនឹងត្រូវអនុវត្តក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីបង្កើនសមត្ថភាពស្ថាប័ន ការគ្រប់គ្រងបរិស្ថាន និងការពារធនធានធម្មជាតិ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហរ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានលើកឡើងថា កម្ពុជាមិនត្រឹមតែជាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែជាតួអង្គឈានមុខមួយ ក្នុងការចូលរួមដោះស្រាយបញ្ហាសាកលនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថាក្នុងរយៈពេល ៣ ឆ្នាំខាងមុខ គម្រោងនេះនឹងគាំទ្រ បន្ថែមទៀត ក្នុងការការពារបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតង ប្រកបដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia