ព័ត៌មាន
កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌ និងការប្រើប្រាស់បដិរូបដល់អ្នកសារព័ត៌មាន
នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា បានសហការជាមួយ ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់មួយ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថលសរុបជាង ៣១៥នាក់ នៅទីស្តីការក្រសួងព័ត៌មាន។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលដៅសំខាន់ៗចំនួន ៤៖ ១.លើកកម្ពស់ការយល់ដឹង អំពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិ។ ២.បញ្ជ្រាបការយល់ដឹង អំពីតម្លៃផ្លូវច្បាប់នៃការប្រើប្រាស់ និងការការពារបដិរូប (សញ្ញាកាកបាទក្រហម/អឌ្ឍចន្ទក្រហម) ឱ្យបានត្រឹមត្រូវ។ ៣.ជំរុញអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ឱ្យក្លាយជាអ្នកអាជីពប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរាយការណ៍ព័ត៌មានមនុស្សធម៌។ ៤.កសាងភាពជាដៃគូយុទ្ធសាស្ត្រ រវាងកាកបាទក្រហមកម្ពុជា ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មាន/អ្នកបង្កើតមាតិកាឌីជីថល។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការយល់ដឹងពីក្របខណ្ឌច្បាប់ និងគោលការណ៍គ្រឹះទាំង៧ នឹងជួយឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ជៀសផុតពីការបំពានច្បាប់ដោយអចេតនា ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងភាពគួរឱ្យទុកចិត្តក្នុងនាមជាពលរដ្ឋឌីជីថលគំរូ។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ក្រសួងព័ត៌មាននឹងបន្តរួមដំណើរជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបណ្តុះបណ្តាលបែបនេះបន្ថែមទៀត។
លោកជំទាវ ពុំ ចន្ទីនី បានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានចង្អុលបង្ហាញថា ច្បាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាក្រុងហ្សឺណែវ មិនមែនជារឿងឆ្ងាយខ្លួន ឬសម្រាប់តែអ្នកច្បាប់នោះទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការគោរពជីវិតមនុស្ស ការគាំពារជនស៊ីវិល និងការរក្សាអព្យាក្រឹតភាព ដែលស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងគោលការណ៍ច្បាប់អន្តរជាតិ។
តាមរយៈសិក្ខាសាលានេះ ក្រសួងព័ត៌មាន និងកាកបាទក្រហមកម្ពុជា រំពឹងយ៉ាងមុតមាំថា អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថលទាំងអស់ នឹងក្លាយជា កម្លាំងស្នូលដ៏សំខាន់ ក្នុងការជួយផ្សព្វផ្សាយចំណេះដឹងមនុស្សធម៌ និងតម្លៃសន្តិភាពដល់សាធារណជនឱ្យកាន់តែទូលំទូលាយថែមទៀត។ 28/10/26
អត្ថបទ: សំ ងីម















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា