ព័ត៌មាន
ធុរកិច្ចថ្មីជាសហគ្រិនឆ្នើម បង្កើតប្រព័ន្ធគ្រប់គ្រងទំនើប ចូលរួមដោះស្រាយបញ្ហា SME ក្នុងស្រុក
ភ្នំពេញ ៖ ធុរកិច្ចបណ្តុះថ្មី ដែលក្លាយជាសហគ្រិនឆ្នើម បានបង្កើតប្រព័ន្ធគ្រប់គ្រងទំនើបមួយ ដើម្បីជួយលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ជំរុញដល់ប្រតិបត្តិការក្នុងអាជីវកម្មកាន់តែប្រសើរ ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។
កញ្ញា ផាន់ ឡៃហេង សហស្ថាបនិកក្រុមហ៊ុន KrubKrong-គ្រប់គ្រង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពី ការបង្កើតប្រព័ន្ធគ្រប់គ្រងជួយដល់សហគ្រាសក្នុងស្រុក នេះថា ទាក់ទងនិងបច្ចេកវិទ្យាឌីជីថល នៅក្នុងបដិវត្តកម្មបច្ចុប្បន្នកំពុងមាន សម្ទុះរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះការចាប់យកបច្ចេកវិទ្យាសម្រាប់ការងារ និងអាជីវកម្ម គឺជារឿងមួយចាំបាច់បំផុត ដើម្បីជួយដល់កិច្ច ដំណើរការសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ដែលជាមធ្យោបាយសម្រាប់ការពង្រីង និងពង្រឹកអាជីវកម្មរបស់ខ្លួន ឈាន ទៅប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងស្រុក តំបន់ និងសកលលោក។

ដោយឃើញរបត់នៃការរីកចម្រើននេះ កញ្ញា ផាន់ ឡៃហេង រួមជាមួយសហស្ថាបនិកដ៏ទៃទៀត បានបង្កើតប្រព័ន្ធ KrubKrong-គ្រប់គ្រង ដើម្បីជួយលើកកម្ពស់ និងដោះស្រាយដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការលក់នៅតាមហាង ឬផ្នែកលក់សម្រាប់ អាជីវកម្មផ្សេងៗក្តី ក្នុងគោលដៅជួយគាំទ្រដល់ការរីកចម្រើនសហគ្រាសក្នុងស្រុក ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច, ជាក់ស្តែងមកដល់ពេលនេះក្រុមហ៊ុន KrubKrong-គ្រប់គ្រង ទទួលបានអតិថិជនប្រមាណជាង ៥០ សហគ្រាស ហើយ ដែលកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងនេះ ក្នុងនោះប្រសិនអតិថិជនចាប់អារម្ភណ៍នៃប្រព័ន្ធ KrubKrong នេះ គឺអាច ធ្វើការសាកល្បងរយៈពេល ១៤ ថ្ងៃ ដោយមិនគិតកម្រៃសេវាអ្វីនោះឡើយ ដើម្បីបង្ហាញដល់អាជីកម្មទាំងអស់បានឃើញផល ប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ។

កញ្ញា ផាន់ ឡៃហេង បញ្ជាក់ថា KrubKrong មានទំនុកចិត្តក្នុងការដោះស្រាយជូនម្ចាស់អាជីវកម្ម ទាំងផ្នែកប្រតិបត្តិការក្នុងហាង និងផ្នែកលក់ ហើយប្រភេទអាជីវកម្មដែលត្រូវនឹងប្រពន្ធ័ KrubKrong មានដូចជា៖ អ្នកលក់ដុំ និងរាយ លក់អនឡាញ ហាងលក់គ្រឿង អលង្ការ ហាងកាហ្វេ សំលៀកបំពាក់ សៀវភៅ កសិកម្មជាដើម។ បញ្ហានេះប្រសិនម្ចាស់អាជីកម្ម យកប្រពន្ធ័ KrubKrong ជាដំណោះ ស្រាយ ម្ចាស់អាជីវកម្មនិងចំណាយលុយតិច ជាមួយអ្នកការជួយ Support ពីក្រុមការងាររបស់ KrubKrong ផ្ទាល់ ការទទួលបាន ការ update ថ្មីពីប្រពន្ធ័ជាបន្តបន្ទាប់ ហើយនៅពេលអនាគតក្រុមហ៊ុននឹងពង្រីកសេវាកម្ម ដើម្បីឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចប្រើ ប្រាស់ឧបករណ៍នេះ ដើម្បីពង្រីក និងពង្រីកអាជីវកម្មរបស់ពួកគេ។ នេះគឺជាគម្រោងមួយដែលមានគោលដៅធំ ដើម្បីជួយម្ចាស់ អាជីវកម្មក្នុងស្រុកតូចៗ ឱ្យមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ក្រោមប្រព័ន្ធ KrubKrong ដែលបង្កើតដោយធុរកិច្ចបណ្តុះថ្មី នៃយុវជនកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា