ព័ត៌មាន
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន អញ្ជើញសម្ពោធសមិទ្ធផលនានានៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ស្រុកប្រាសាទបល្ល័ង្ក
ខេត្តកំពង់ធំ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ភូមិសំរោង ឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្តកំពង់ធំ ព្រះចៅអធិការ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ គណៈកម្មាអាចារ្យវត្ត ក្រុមការងារគណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ-ឃុំ-ស្រុក អាជ្ញាធរមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ថ្នាក់ដឹកនាំ-បុគ្គលិក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាង ៥.០០០ នាក់។

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះចៅអធិការ គណៈកម្មាអាចារ្យវត្ត និងពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានផ្តួចផ្តើមគំនិត និងបានចូលរួមឧបត្ថម្ភ ព្រមទាំងកៀរគរថវិកាក្នុងការកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ត រហូតសម្រេចបាននូវសមិទ្ធផលគួរឱ្យជ្រះថ្លានាឱកាសនេះ។ តាមរយៈសមិទ្ធផលទាំងនេះ ឯកឧត្តម លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព នៅតែស្នើសុំឱ្យពុទ្ធបរិស័ទ្ធចំណុះជើងវត្តទាំងអស់បន្តថែរក្សាសមិទ្ធផលទាំងអស់នោះ ឱ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែង ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយប្រតិបត្តិព្រះសាសនា ក៏ដូចជាបន្តលើកតម្កើងមរតកវប្បធម៌ជាតិឱ្យកាន់តែថ្គុំថ្កើង។

ដើម្បីអបអរសាទរចំពោះសមិទ្ធផលខាងលើ និងដើម្បីបង្កើតភាពសប្បាយរីករាយបន្ថែមដល់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកថែរក្សាសិល្បៈវប្បធម៌ខ្មែរ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានផ្ដល់នូវទស្សនីយភាព ល្ខោនយីកេ និងល្ខោនបាសាក់ ដល់បងប្អូនប្រជាពលរដ្ឋទស្សនាដោយក្ដីសោមនស្សក្រៃលែង។

បន្ថែមលើការផ្តល់នូវទស្សនីយភាពខាងលើ លោកអ្នកឧកញ៉ា បានចូលរួមបច្ច័យកសាងវត្តចំនួន ៥០.០០០.០០០ រៀល។ ក្រៅបច្ច័យកសាង លោកអ្នកឧកញ៉ា ក៏បានផ្តល់ជូននូវថវិកាមួយចំនួនដល់ប្រជាពលរដ្ឋ យាយជីតាជី លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ដែលបានអញ្ជើញចូលរួម ៥.០០០ នាក់ ផងដែរ។ លើសពីនេះ ស្រ្តីមានផ្ទៃពោះចំនួន ៨៦ នាក់ ក៏ទទួលបានថវិកាឧបត្ថម្ភពីលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលក្នុងម្នាក់ៗទទួលបានថវិកា ២០០.០០០ រៀល។ សូមបញ្ជាក់ជូនផងដែរថាពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងឃុំសាមគ្គីនាថ្ងៃនេះចំណាយថវិកាអស់ជាង ៤០០.០០០.០០០ រៀល៕

នារសៀលថ្ងៃដដែលនេះបន្ទាប់ពីបញ្ចប់ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ក្នុងខេត្តកំពង់ធំ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ក៏បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ទ្រី ភាព បឹងទន្លេម្រេច ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៧០០នាក់។ នាឱកាសនោះ លោកអ្នកឧកញ៉ា បណ្ឌិត បានថ្លែងសារលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ-អ្នកគ្រូ ឱ្យបន្តខិតខំបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

ទន្ទឹមនឹងការផ្តាំផ្ញើ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានផ្តល់ជាអំណោយរួមមានសម្ភារសិក្សា និងថវិកាមួយចំនួនជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងមានការឧបត្ថម្ភថវិកាពីលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ១៦នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០០.០០០ រៀលផងដែរ។















-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦