ព័ត៌មាន
សម្ដេចធិបតី៖ ការលំបាកក្នុងការរៀនសូត្រពីអតីតកាល សម្ដេចតេជោ បានដាក់គោលនយោបាយពង្រាយសាលារៀន
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ភាពលំបាកលំបិននៃការស្វែងរកកន្លែងសិក្សារៀនសូត្ររបស់ក្មេងជំនាន់មុន រួមទាំងសម្ដេចតេជោ ហ៊ុន សែន ផងដែរ ទើបពេលកាន់ដំណែងជានាយករដ្ឋមន្ត្រីច្រើនអាណត្តិកន្លងមក សម្ដេចតេជោ បានដាក់ចេញនូវគោលនយោបាយពង្រាយសាលារៀន និងបានកសាងសាលារៀនរាប់ពាន់ខ្នងនៅទូទាំងប្រទេស ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្មេងជំនាន់ក្រោយឱ្យទទួលបានការសិក្សារៀនសូត្រ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាចំនួន៥ខ្នង ៥៥បន្ទប់ នៅក្នុងខេត្តកំពង់ធំ បានរំលឹកអំពីអតីតកាល នៃភាពកង្វះខាតសាលារៀន បានបង្កឧបសគ្គដល់ការសិក្សារបស់ក្មេងជំនាន់មុន ដោយត្រូវចាកចេញពីស្រុកកំណើត ដើម្បីស្វែងរកការសិក្សារៀនសូត្រ ដែលក្នុងចំណោមនោះ ក៏មានសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ដោយសារឆ្លងកាត់បទពិសោធន៍នៃឧបសគ្គនេះ ទើបសម្ដេចតេជោ ហ៊ុន សែន ពេលក្លាយខ្លួនជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ និងខិតខំកសាងពង្រីកពង្រាយសាលាទៅកាន់តំបន់ឆ្ងាយៗនៅទូទាំងប្រទេស។
សម្ដេចបានបញ្ជាក់ថា សម្រាប់ការកសាងសាលារៀន គឺមកដល់ពេលនេះក្នុង១៦៥២ឃុំ-សង្កាត់ទូទាំងប្រទេស គឺមានឃុំខ្លះ មានអនុវិទ្យាល័យច្រើនជាង១។ គ្រប់ស្រុក-ក្រុង មានវិទ្យាល័យ។
សម្ដេចធិបតី បានបញ្ជាក់ថា ឧបសគ្គធំចំពោះវិស័យអប់រំ គឺកង្វះសាលារៀន ដែលកាលពីអតីតកាល មុនសង្គ្រាម ដើម្បីបានរៀនសូត្រ គឺកុមារជាច្រើនត្រូវទៅបួស និងចាកចេញពីស្រុកទៅឆ្ងាយ។ ហើយការសិក្សារៀនសូត្រ ក៏បានត្រឹមកម្រិតណាមួយប៉ុណ្ណោះ។ ដូច្នេះហើយបានជាក្រោយចប់សង្គ្រាម សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយក្នុងវិស័យអប់រំនេះ កុំឱ្យក្មេងៗជំនាន់ក្រោយ មានការលំបាកដូចក្មេងជំនាន់មុន គឺការពង្រាយសាលានៅទូទាំងប្រទេស។ ដើម្បីអភិវឌ្ឍវិស័យអប់រំ សម្ដេចតេជោ ហ៊ុន សែន ច្រើនអាណត្តិកន្លងមកនេះ បានកសាងសាលារៀនរាប់ពាន់ខ្នង ប៉ុន្តែល្បឿនកំណើនសាលារៀន នៅយឺតជាងមនុស្ស រួមទាំងការពង្រីកភូមិសាស្ត្រ ដែលបញ្ហានេះហើយបានជាគោលដៅរបស់យើង គឺត្រូវបន្ថែមសាលារៀន និងគ្រូ។ នេះជាគោលដៅអភិវឌ្ឍវិស័យអប់រំលើដីតែម្ដង មិនមានតែលើក្រដាសនោះទេ។
សម្ដេចធិបតី៖ ពិតណាស់ឥឡូវមានកំណើនប្រជាជន សាលារៀនមិនគ្រប់ បណ្ដាលឱ្យមានការបោះបង់ការសិក្សាខ្លះនៅថ្នាក់វិទ្យាល័យ ដោយសារសាលារៀនឆ្ងាយ ដូច្នេះត្រូវជំរុញពង្រីកបន្ថែម។ ក្រោមការជួយជ្រោមជ្រែងបពីវិស័យឯកជន សាលារៀននៅទីប្រជុំជនរីកច្រើន ដូច្នេះយើងអាចផ្ដោតអារម្មណ៍ទៅទីជនបទវិញ ព្រោះកន្លែងខ្លះកកើតភូមិថ្មី ដែលរាជរដ្ឋាភិបាលបានបង្កើតជូនពលរដ្ឋ និងផ្ដល់ដី ក្រោមគម្រោងផ្ដល់ដី និងLASED ជាដើម៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»