ព័ត៌មាន
កម្ពុជារៀបចំពិធីឆ្លងព្រះភូមិនៅព្រលានយន្តហោះអន្តរជាតិតេជោ ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍ប្រតិភូចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០
អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានរៀបចំការចុះត្រួតពិនិត្យ និងពិធីសែនព្រេនក្រុងពាលីតាមប្រពៃណី នៅអគារស្ថានីយអ្នកដំណើរថ្នាក់ VVIP ថ្មី នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាថា អាកាសយានដ្ឋានលំដាប់អន្តរជាតិមួយនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខ។

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមជាមួយតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក (CAIC) បានអញ្ជើញដឹកនាំរៀបចំពិធីឆ្លងព្រះភូមិ និងក្រុងពាលីតាមប្រពៃណីជាតិ នៅទីធ្លាអគារ VVIP ថ្មី នៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)។
ក្នុងបរិបទហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានត្រូវបានពិពណ៌នាតាមទស្សនវិស័យស្ថាបត្យកម្ម ដែលបញ្ចូលភាពថ្លៃថ្នូរនៃសិល្បៈខ្មែរ ជាមួយបច្ចេកវិទ្យា និងមុខងារប្រើប្រាស់សម័យទំនើប។ អគារនេះមានគោលបំណងផ្តល់បរិយាកាសសមរម្យ កក់ក្តៅរាក់ទាក់ សម្រាប់ការទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំជាន់ខ្ពស់ ខណៈរក្សាការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សន្តិសុខ ប្រសិទ្ធភាព ប្រតិបត្តិការ និងភាពងាយស្រួលក្នុងការប្រើប្រាស់។
ឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ឯ.ក បានមានប្រសាសន៍ឱ្យដឹងថា អគារ VVIP មានលក្ខណៈស្ថាបត្យកម្មបែបទំនើប ដោយផ្តោតលើភាពសាមញ្ញ ភាពទូលាយ និងភាពស្រស់ស្អាតនៃទម្រង់ដំបូល។ ចំណុចពិសេស គឺការរចនាដំបូលជាទម្រង់កោងឡើងចុះ ដែលអាចបកស្រាយថាជាការបំផុសគំនិតពីដំបូលប្រាសាទខ្មែរ និងទម្រង់ដំបូលសាលាបុរាណខ្មែរ។ ហើយមានលក្ខណៈស្ថាបត្យកម្ម ទម្រង់ដំបូលកោងតំណាងឱ្យភាពថ្លៃថ្នូរនៃសិល្បៈខ្មែរ ខណៈដែលផ្ទៃកញ្ចក់ និងរចនាសម្ព័ន្ធទំនើបតំណាងឱ្យការរីកចម្រើន និងការអភិវឌ្ឍន៍នៃសង្គមបច្ចុប្បន្ន។ ការបំផុសគំនិតពីសិល្បៈ និងអត្តសញ្ញាណខ្មែរ មានបែងចែកជាគំនិតសំខាន់ៗចំនួន៥ រួមមាន៖ ១. ដំបូល (Roof Design) បំផុសគំនិតពីដំបូលប្រាសាទខ្មែរ និងដំបូលសាលាបុរាណ។ ប្រើទម្រង់ដំបូលកោង និងលើកកម្ពស់នៅចំណុចកណ្ដាល។ បង្ហាញពីភាពថ្លៃថ្នូរ និងអត្តសញ្ញាណស្ថាបត្យកម្មខ្មែរ។ ២. ទម្រង់អគារ (Building Form) ប្រើទម្រង់អគារផ្ដេកវែង ដើម្បីបង្កើតភាពស្ងប់ស្ងាត់ និងសមតុល្យ។ បែងចែកផ្នែកកណ្ដាល និងផ្នែកសងខាងឱ្យមានភាពស៊ីសង្វាក់គ្នា។ អាចបំផុសគំនិតពីការរៀបចំអគារនៅក្នុងបរិវេណប្រាសាទខ្មែរ។ ៣. សម្ភារៈ និងពណ៌ (Materials & Colors) ប្រើពណ៌ត្នោតក្រហម ដែលរំលេចពីពណ៌ដីឥដ្ឋ និងថ្មបាយក្រៀមបុរាណខ្មែរ។ ប្រើកញ្ចក់ធំ ដើម្បីបង្កើតភាពទំនើប និងអនុញ្ញាតឱ្យមានពន្លឺធម្មជាតិ។ ប្រើសម្ភារៈដែលមានភាពធន់ និងសមស្របនឹងអាកាសធាតុតំបន់ត្រូពិច។ ៤. ការប្រើប្រាស់ទឹក និងធម្មជាតិ (Water & Landscape) បង្កើតស្រះទឹកនៅផ្នែកខាងមុខអគារ ដើម្បីឆ្លុះបញ្ចាំងទម្រង់ស្ថាបត្យកម្ម។ បន្ថែមសួនច្បារ ស្មៅ និងរុក្ខជាតិបៃតង។ បំផុសគំនិតពីទស្សនវិជ្ជាទឹក និងស្រះក្នុងបរិវេណប្រាសាទខ្មែរ ដែលបង្កើតភាពស្ងប់ស្ងាត់ និងសុខដុមរមនា។ និង៥. ការតុបតែង ក្នុងអាគារ ( Interior Design ) ការរៀបចំលំហ ផ្លូវដើរ និង នៅលើជញ្ជាំងដោយ រក្សាអត្តសញ្ញាណសិល្បៈខ្មែរតាមរយៈរូបចំលាក់ផុសតាមជញ្ជាំង និង តាំងរូបចំលាក់ប្រវត្តិសាស្រ្ត ជាច្រើន នៅក្នុងសាល VVIP និង តាមមុខបន្ទប់។
សូមជំរាបជូនថា ការរៀបចំពិធីតាមប្រពៃណី និងការត្រៀមលក្ខណៈយ៉ាងផ្ចិតផ្ចង់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ VVIP នេះ មិនត្រឹមតែបង្ហាញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិធំៗនោះទេ ប៉ុន្តែក៏ជាការបង្ហាញទៅកាន់ពិភពលោកនូវទម្រង់សិល្បៈ វប្បធម៌ និងការអភិវឌ្ឍដ៏ស៊ីវិល័យរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា