ព័ត៌មាន
សម្ដេធិបតី ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិឱ្យបានឆាប់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំក្រសួងពាក់ព័ន្ធរួមគ្នាធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ, បណ្ណាល័យជាតិ និងសារមនី្ទរជាតិ ព្រមទាំងថែរក្សា និងអភិរក្សបេតិកភណ្ឌជាតិសំខាន់ៗដទៃទៀតក្នុងប្រទេសកម្ពុជា ខណៈថ្មីៗនេះសម្តេចក៏បានបង្កើតគណៈកម្មាធិការជាតិវប្បធម៌ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ ដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការជាតិនេះ ដើម្បីតម្រង់ទិសសម្របសម្រួល និងជំរុញសំដៅលើកស្ទួយអំណាចទន់របស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា គោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិនេះ គឺដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។ សម្តេចថ្លែងថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តិសាស្រ្ដ និងសាវតាររបស់ជាតិយើង។
សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ និងការណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជំរុញឱ្យមានការរៀបចំផែនការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ បណ្ណាល័យជាតិ និងសារមន្ទីរជាតិ ឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ និងណែនាំឱ្យពិនិត្យ និងធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះ «ច្បាប់ស្តីពីបណ្ណសារ» ដើម្បីឱ្យស្របទៅតាមស្ថានភាពនៃការវិវត្តសង្គម សេដ្ឋកិច្ចកម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន។
សូមជម្រាបថា បណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ បានបំពេញតួនាទីជាឃ្លាំងរក្សាបណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ និងឯកសារជាច្រើនទៀត ដែលជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និងជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាកក៏មរតកទាំងនេះ ត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន22 hours agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី