ព័ត៌មាន
សម្តេចធិបតីឯកភាពគម្រោងធ្វើផ្លូវតម្លៃ ២៧០លានដុល្លារជាមួយ WB ដើម្បីផ្តល់ចំណូលដល់សហគមន៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឯកភាពលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទតម្លៃប្រមាណ ២៧០ លានដុល្លារ ជាមួយធនាគារពិភពលោក (World Bank) ដោយបង្វែរយុទ្ធសាស្ត្រពីការប្រើប្រាស់គ្រឿងចក្រធំៗរបស់ក្រុមហ៊ុនម៉ៅការ មកជាការចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៍មូលដ្ឋានវិញ ដើម្បីបង្កើតការងារ និងផ្តល់ប្រភពចំណូលដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាល បានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល ១៨ខែ ដែលកម្ពុជាធ្វើការ ជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ។
សម្តេចធិបតី បានបញ្ជាក់ថា៖«ម្សិលមិញ ខ្ញុំទើបឯកភាពទៅលើគម្រោង ប្រមាណ២៧០លានដុល្លារ ដែលត្រូវអនុវត្ដចំនួន១៨ខែ ហើយគម្រោងនេះ យើងធ្វើការជាមួយធនាគារពិភពលោក ដើម្បីបង្វិលថវិកាក្នុងគម្រោង ដែលយើងធ្វើផ្លូវ»។
សម្តេចធិបតីបានឲ្យដឹងថា៖«រាជរដ្ឋាភិបាលយកលុយ ២៧០លានដុល្លារនេះមកធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធដដែល គ្រាន់តែមិនប្រើរោងចក្រ ដោយធ្វើកុងត្រាជាមួយសហគមន៍ ដើម្បីផ្ដល់ការងារនៅក្នុងសហគមន៍ ដូច្នេះថវិកានេះ មិនត្រឹមតែបានក្រុមហ៊ុនកុងត្រានោះទេ គឺចូលទៅក្នុងសហគមន៍។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាកថ់ថា គម្រោងនេះ ត្រូវអនុវត្ដជាបន្ទាន់ ដោយមិនត្រូវចាំ៥ឆ្នាំនោះទេ គឺដាក់ចូលដើម្បីធ្វើ នៅក្នុងរយៈពេល១៨ខែ ចាប់ផ្ដើមពីដើមឆ្នាំ២០២៧តទៅ»។
សូមជម្រាបថា គម្រោងកែលម្អផ្លូវជនបទនេះ ដើមឡើយត្រូវបានគ្រោងទុកសម្រាប់រយៈពេល ៥ ឆ្នាំ ប៉ុន្តែរាជរដ្ឋាភិបាលបានចរចាជាមួយធនាគារពិភពលោក ដើម្បីពន្លឿនការអនុវត្តមកត្រឹម ១៨ ខែ វិញ (គ្រោងចាប់ផ្តើមនៅដើមឆ្នាំ ២០២៧)។ សម្ដេចធិបតីបន្តថា យន្តការនេះ គឺជាការផ្តល់ចំណូលដល់សហគមន៍, ជាជំនួសឱ្យការប្រើប្រាស់គ្រឿងចក្រទាំងស្រុងដោយក្រុមហ៊ុនធំៗ ដោយរដ្ឋនឹងយកថវិកាទាំងនេះទៅចុះកិច្ចសន្យា (កុងត្រា) ជាមួយសហគមន៍ផ្ទាល់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានឱកាសចូលរួមធ្វើការ និងទទួលបានកម្រៃពលកម្មដោយផ្ទាល់។
ក្រសួងពាក់ព័ន្ធក្នុងការអនុវត្ត សម្ដេចធិបតីបានថ្លែងថា គម្រោងអភិវឌ្ឍន៍រួមគ្នានេះ នឹងត្រូវសហការអនុវត្តដោយក្រសួងចំនួន ៣ គឺ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម។
បើតាមប្រសាសន៍សម្ដេចធិបតី គោលបំណងចម្បងនៃការកែទម្រង់របៀបការងារក្នុងគម្រោងនេះ គឺដើម្បីធានាថា ថវិកាជំនួយ និងឥណទានអភិវឌ្ឍន៍មិនត្រឹមតែបង្កើតបានជាសមិទ្ធផលផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្លាក់ទៅដល់ដៃប្រជាពលរដ្ឋនៅតាមជនបទចំៗ ដែលជាការជំរុញសេដ្ឋកិច្ចសហគមន៍ឱ្យមានភាពរស់រវើកឡើងវិញ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី