ព័ត៌មាន
ភូមិហ្រ្វង់កូហ្វូនី នៅសួនវត្តបុទុមវតី សម្រេចការសាងសង់បានប្រមាណ ៨០ភាគរយហើយ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ នឹងឈានចូលមកដល់នៅក្នុងសប្តាហ៍ក្រោយនេះ ។ សម្រាប់ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អម នៃកិច្ចប្រជុំកំពូលនោះ រហូតមកដល់ពេលនេះ បានសាងសង់សម្រេចបានប្រមាណ៨០ភាគរយ ហើយនឹងពន្លឿនការសាងសង់ឲ្យហើយរួចរាល់ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ។

នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ភូមិហ្វ្រង់កូហ្វូនី នៅសួនវត្តបុទុមវតី និងជំរុញណែនាំឲ្យក្រុមការងារពន្លឿនការសាងសង់ រៀបចំរចនា តុបតែងបង្ហាញអត្តសញ្ញាណខ្មែរឲ្យបានស្អាតឥតខ្ចោះ ឲ្យហើយមុនថ្ងៃទី១១ ខែវិច្ឆិកានេះ ខណៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំ នឹងឈានចូលមកដល់ថ្ងៃទី១៤ ខែវិច្ឆិកាសប្តាហ៍ក្រោយនេះ។
តាមការឲ្យដឹងពី ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយក អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ថ្លែងថា ដំណើរការសាងសង់ភូមិហ្រ្វង់កូហ្វូនី រហូតមកដល់ពេលនេះ សាងសង់សម្រេចបាន៨០ភាគរយ ហើយនៅក្នុងអំឡុងពេលនេះ គឺនៅសល់ការងារដំឡើង និងការរចនា ការតុបតែង ការសម្អាតឲ្យបានស្អាតល្អឥតខ្ចោះ ហើយការងារនេះ នឹងខិតខំធ្វើឲ្យហើយមុន ថ្ងៃទី១១ខែវិច្ឆិកា ដើម្បីឲ្យស្ថាប័ន ក្រុមហ៊ុន អង្គការ សមាគម ស្ថានទូត និងតំណាងប្រទេសចូលរួមនានា រៀបចំតាំងផលិតផល សេវាកម្ម របស់គេ មុនពិធីបើកសម្ពោធផ្លូវការ ភូមិហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៣ ខែវិច្ឆិកាឈានចូលមកដល់។
ឯកឧត្តម បណ្ឌិត បន្តថា ភូមិហ្វ្រង់ហ្វូកូនី បាននិងកំពុងសាងសង់ឡើងចំនួន៥ទីតាំងធំៗ រួមមាន៖ រៀបចំទីតាំងពន្លាជាតិជូនបណ្តាប្រទេសប្រមាណ៤០ រៀបចំទីតាំងស្តង់ពិព័រណ៍ទូទៅ និងទីតាំងភូមិម្ហូបអាហារ ប្រមាណជាង១៥០ស្តង់ រៀបចំទីតាំងឆាកប្រគំតន្ត្រី សម្តែងសិល្បៈវប្បធម៌ កម្ពុជា និងតាមប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី និងរៀបចំទីតាំងសាលសន្និសិទ្ធប្រជុំតភ្ជាប់ដៃគូពាណិជ្ជកម្មផ្សេងៗ ដែលនឹងមានប្រទេសជាង៦០បានចូលរួមរៀបចំស្តង់ពិព័រណ៍ផងដែរ។
ឯកឧត្តមបណ្ឌិត ជុក ជំនោរ បន្តថា ភូមិហ្រ្វង់កូហ្វូនី នឹងបើកដំណើររយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយនឹងបើកឲ្យមហាជនចូលទស្សនាដោយសេរី ហើយភ្ញៀវជាតិ អន្តរជាតិ ដែលចូលទស្សនា នឹងទទួលបានឱកាសសិក្សាស្វែងយល់ទំនាក់ទំនងកម្ពុជា និងពិភពហ្វ្រង់កូហ្វូនី ក៏ដូចទទួលបានឱកាស និងបទពិសោធន៍ភ្លក់រសជាតិម្ហូបអាហារប្រពៃណីខ្មែរ និងអន្តរជាតិ ទស្សនាការសម្ដែងសិល្បៈ និងវប្បធម៌ជាតិ និងអន្តរជាតិ និងការបង្ហាញទស្សនីយភាពចំរុះជាតិសាសន៍នានាទៀត ចាប់ពីម៉ោង១០ព្រឹក រហូតដល់ពេល៨យប់ ។
ឯកឧត្តម បន្តថា ព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូនី» ដែលជាបេះដូងវប្បធម៌នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នឹងផ្ដល់ឪកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណជាតិ ប្រពៃណី សិល្បៈ និងផ្សព្វផ្សាយគោលដៅទេសចរណ៍សក្តានុពលតំបន់បេតិកភណ្ឌ និងផលិតផល ទេសចរណ៍ថ្មីៗ ទៅកាន់ គណៈប្រតិភូជាន់ខ្ពស់ និងភ្ញៀវអន្តរជាតិមកពីជាង ៩០ ប្រទេស ហើយក៏នឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច ការពង្រីកទីផ្សារផលិតផលក្នុងស្រុក តភ្ជាប់ដៃគូរវាងសហគ្រិន សិប្បករ ផលិតករ និងសិល្បករកម្ពុជាទៅកាន់បណ្តាប្រទេសហ្វ្រង់កូហ្វនី៕ អត្ថបទ ស៊ុម សុខជា





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា7 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី