ព័ត៌មាន
ផែនការពារសន្តិសុខកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងសង្ឃឹមទទួលបានជោគជ័យ
អនុគណៈកម្មការទី៤ គឺសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ បានបញ្ជាក់ថា ផែនការការពារសន្តិសុខ ជូនប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅក្នុងប្រទេសកម្ពុជា នៅពាក់កណ្ដាលខែនេះ គឺត្រូវបានរៀបចំយ៉ាងហ្មត់ចត់ និងសង្ឃឹមថាកិច្ចការងារនេះនឹងទទួលបានជោគជ័យ។

ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអនុគណៈកម្មការទី៤ (សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ) បានបញ្ជាក់ថា មកដល់ពេលនេះ ព័ត៌មានដែលទទួលបានតាមរយៈការចុះឈ្មោះលើប្រព័ន្ធអនឡាញ គឺមានគណៈប្រតិភូជាង៧០ប្រទេស ដោយក្នុងនោះថ្នាក់ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលមានប្រមាណជាង២០ប្រទេស និងគណៈប្រតិភូជាង៧០០នាក់ ដែលនឹងអញ្ជើញចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ហើយអនុគណៈកម្មការទី៤ គឺសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះបានត្រៀមកម្លាំងការពារ និងដាក់ពង្រាយតាមគោលដៅសំខាន់ៗ គឺមានសណ្ឋាគារ និងព្រឹត្តិការណ៍អមពីរ និងដាក់ពង្រាយកម្លាំងការពារនៅមជ្ឈមណ្ឌល OCIC ដែលជាកន្លែងកិច្ចប្រជុំកំពូលតែម្តង។ ចំពោះការការពារសន្តិសុខ សណ្តាប់ធ្នាប់គឺប្រើប្រាស់កម្លាំងជាង ២ម៉ឺននាក់ មកពី៣១ស្ថាប័នអង្គភាពដែលជាស្ថាប័នសំខាន់ៗ។ ចំពោះការអញ្ជើញទៅទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅខេត្តសៀមរាប គឺបានត្រៀមសហការជាមួយគណៈបញ្ជាការឯកភាពខេត្តសៀមរាប។
ឯកឧត្តម បានបន្តថា ក្នុងនាមអនុគណៈកម្មការទី៤ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះ សង្ឃឹមជឿជាថា នៅក្នុងការការពារកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នឹងទទួលបានជោគជ័យ១០០% ព្រោះ កម្លាំងដល់ទៅជាង២ម៉ឺននាក់មកពី៣១ស្ថាប័នអង្គភាពដែលជាស្ថាប័នជំនាញៗពាក់ព័ន្ធទៅនឹងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ហើយក៏ធ្លាប់បានឆ្លងកាត់ការការពារកិច្ចប្រជុំធំៗនានាពេលកន្លងមកដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកន្លងមក។
សូមជម្រាបថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ប្រព្រឹត្តទៅក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ពិធីបិទកិច្ចប្រជុំកំពូលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធីបើកពិព័រណ៍ហ្វ្រង់កូតិចនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌កោះពេជ្រ។ ពិធីបើកវីឡាហ្វ្រង់ហ្វូកូនីនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវអគ្គលេខាធិការដ្ឋានហ្វ្រង់ហ្វូកូនី៕ អត្ថបទ៖ វង្ស សុភាព









-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា