Connect with us

ព័ត៌មាន

ពលរដ្ឋ និងព្រះសង្ឃអង្គការសមាគមខែ្មរក្រោមនាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជួរមុខនៅទីបញ្ជាការទិសទី២ នៃយុទ្ធភូមិភាគទី៥

បាត់ដំបង៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពលរដ្ឋ និងព្រះសង្ឃអង្គការសមាគមខែ្មរក្រោម នាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជួរមុខនៅទីបញ្ជាការទិសទី២នៃយុទ្ធភូមិភាគទី៥ ដឹកនាំដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជួរមុខនៅទីបញ្ជាការទិសទី២នៃយុទ្ធភូមិភាគទី៥។

លោក សាន សាង បានឱ្យដឹងថា សកម្មភាពចុះសួរសុខទុក និងនាំយកអំណោយផ្ដល់ជូនដល់វីរៈកងទ័ពជួរមុខក្នុងខេត្តបាត់ដំបងនេះ ធ្វើឡើងដោយមានការចូលរួមពីលេខាធិការដ្ឋាននៃអង្គការសមាគមខែ្មរក្រោម ដែលមាន ៩ សមាគមខ្មែរក្រោម ជាមាជិក ដឹកនាំដោយ លោក សឺន យឿង រួមជាមួយបងប្អូនខ្មែរ ដើមឈកំណើតខ្មែរក្រោម ព្រះសង្ឃខ្មែរ ដើមកំណើតខ្មែរក្រោមចំនួន ៩ អង្គ និមន្តមពី វត្ត អង្គតាមិញ វត្តសាមគ្គីរង្សី វត្តបុទុមវត្តី វត្តនាគវ័ន្ត និងព្រះកោសលវិទូ បណ្ឌិត ទេព្យ កុសល ប្រធានមូលនិធិមេត្តាធម៌កម្ពុជា និងមានការចូលរួមពីក្រុមគ្រួសារ អ្នកឧកញ៉ា យូរ សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលមានការ សម្របសម្រួល។

នៅក្នុងពិធីផ្ដល់ជូនអំណោយនេះ មានការចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានគណៈបញ្ជាការសមរភូមិមុខទិសទី២ យុទ្ធភូមិភាគទី៥ផងដែរ។

លោក សាន សាង បានឱ្យដឹងថា ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរដែលមានដើមកំណើតខ្មែរក្រោម បានរួមគ្នានាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់វីរកងទ័ពជួរមុខ នៅទីបញ្ជាការទិសទី២ នៃយោធភូមិភាគទី៥ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបងនេះ ដែលសកម្មភាពនេះ គឺដើម្បីផ្សារភ្ជាប់សុខទុក្ខ និងលើកទឹកចិត្តដល់កងទ័ព និងនគរបាលជាតិខ្មែរដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខ។

សម្ភារអំណោយរួមមាន៖ អង្ករចំនួន ៣ តោន, មីជាតិចំនួន ១១៤ កេស, ទឹកត្រីចំនួន ១៣០ យួរ, ទឹកស៊ីអ៊ីវ ចំនួន ១៣០ យួ ទឹកបរិសុទ្ធ រួមនឹងទឹកក្រូច ទឹកផ្លែឈើ ១៥០ កេះ ហើយក្រុមការងារក៏បានរៀបចំ អាហារសាមគ្គីជាមួយបងប្អូនវីរៈកងទ័ពចំនួន ១៧ តុ ផងដែរ។

លោក សាន សាង បញញជាក់ថា នេះគឺជាលើកទី២០ហើយ ដែលលេខាធិការដ្ឋាននៃអង្គការសមាគមខែ្មរក្រោមនាំយកអំណោយដើម្បីផ្ដល់ជូនដល់វីរៈកងទ័ព និងពលរដ្ឋនៅជួរមុខ។ សកម្មភាពនេះឆ្លុះបញ្ចាំងពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់បងប្អូនខ្មែរក្រោម ក្នុងការចូលរួមចំណែកជាមួយសមរភូមិក្រោយ ដើម្បីជាកម្លាំងចិត្តដល់សមរភូមិមុខក្នុងការការពារជាតិមាតុភូមិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia