ព័ត៌មាន
អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញពិនិត្យប្រឡាយ និងស្ថានីយ៍បូមទឹកដើម្បីបន្តអនុវត្តការងាររំដោះជំនន់ទឹកភ្លៀងក្នុងតំបន់មួយចំនួននៅភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៣ មានខណ្ឌទួលគោក ខណ្ឌសែនសុខនិងខណ្ឌពោធិសែនជ័យ ចុះពិនិត្យមើលប្រឡាយ ប្រព័ន្ធលូ និងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈដឹកនាំ មន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកបឹងសាឡាង ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យស្តារប្រឡាយបឹងសាឡាង និងការសិក្សាដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយ និងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង១០៥៣ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរអង្វែង។
លោក សាំ ពិសិដ្ឋ បន្ថែមថា ក្រោយពីបានពិនិត្យប្រឡាយ និងស្ថានីយមបូមទឹកបឹងសាឡាងហើយ ឯកឧត្ដម ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយនិងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឱ្យមន្រ្តីជំនាញពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឱ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ជាមួយនឹងការស្តារប្រឡាយទួលសំពៅ មានប្រវែង៩គីឡូម៉ែត្រក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រហូតដល់ខណ្ឌព្រែកព្នៅ។ ជាមួយគ្នានោះដែរ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យសិក្សាពីគម្រោងអាទិភាព ដើម្បីដោះស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរ៉ុស្ស៊ី ពិសេសនៅចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយ និងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែល ដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលរាជធានីបានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះណែនាំ និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលវានឹងធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




















-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន5 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា