ព័ត៌មាន
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានផែនការបណ្តុះកូនឈើបន្ថែម១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោយឥតថ្លៃ
ខេត្តមណ្ឌលគិរីបណ្តុះកូនឈើបានចំនួនជាង១៦ម៉ឺនដើម ក្នុងថ្នាលបណ្តុះកូនឈើចំនួន៦ ដោយគិតត្រឹមថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ និងមានផែនការបណ្តុះកូនឈើចំនួន១៩ម៉ឺនដើមបន្ថែមទៀត។
មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅរសៀល ថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហេង ខេង អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតមកដល់ពេលនេះ ថ្នាលបណ្តុះកូនឈើចំនួន៦ទីតាំង រាប់បញ្ចូលទាំងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងខេត្តមណ្ឌលគិរី បណ្តុះកូនឈើបានចំនួន១៦ម៉ឺន ក្នុងនោះចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន១២ម៉ឺនដើម និងមានផែនការបណ្តុះកូនឈើឲ្យបាន១៩ម៉ឺនដើមបន្ថែមទៀត ជាប្រភេទឈើហូបផ្លែ ប្រណិត និងកម្រជាដើម។ លោកបន្តថា សម្រាប់កូនឈើដែលនៅសល់កូនថ្នាលបណ្តុះកូនឈើ នឹងបន្តចែកជូនដល់ពលរដ្ឋដោយឥតថ្លៃ ដើម្បីបង្កើតគម្របបៃតងនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។
នៅក្នុងសសរស្ដម្ភទីពីរ «ភាពបៃតង» គឺជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកចលនាដាំដើមឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ក្នុងន័យនេះ ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះកូនឈើនៅទូទាំងរាជធានី-ខេត្ត និងធ្វើការបណ្តុះកូនឈើប្រណិតដូចជា៖ ក្រញូង បេង នាងនួង ធ្នង់ កកោះ ស្រឡៅ ប្រភេទកូនឈើហូបផ្លែ កូនឈើព្រៃលិចទឹក កោងកាង នៅកូនត្នោតជាដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ជាពិសេសក្នុងពិព័រណ៍ «ពន្លកបៃតង» ដែលរៀបចំដោយក្រសួងបរិស្ថាន ស្ថិតនៅរាជធានីភ្នំពេញ។ អត្ថបទ៖ទូច សោភ័ណ










-
ព័ត៌មាន1 day agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន2 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន5 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន5 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន5 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន5 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា