Connect with us

ព័ត៌មាន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានផែនការបណ្តុះកូនឈើបន្ថែម១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​ថ្លៃ​​

ខេត្តមណ្ឌលគិរីបណ្តុះកូនឈើបានចំនួនជាង១៦ម៉ឺនដើម ក្នុងថ្នាលបណ្តុះកូនឈើចំនួន៦ ដោយគិតត្រឹ​​​​មថ្ងៃទី០៥ ខែវិ​​ច្ឆិកា ឆ្នាំ២០២៦ និងមានផែនការបណ្តុះកូនឈើចំនួន១៩ម៉ឺនដើមបន្ថែមទៀត។

មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅរសៀល ថ្ងៃទី០៥ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហេង ខេង អនុប្រ​​ធា​​នមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតមកដល់ពេលនេះ ថ្នាលបណ្តុះកូនឈើចំនួន៦ទី​​តាំង រាប់បញ្ចូលទាំងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងខេត្តមណ្ឌលគិរី បណ្តុះកូនឈើ​​បានចំនួន១៦​ម៉ឺន ក្នុងនោះចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន១២ម៉ឺនដើម និងមានផែនការបណ្តុះកូនឈើ​​​​ឲ្យបាន១៩ម៉ឺនដើមបន្ថែមទៀត ជាប្រភេទឈើហូបផ្លែ ប្រណិត និងកម្រជាដើម។ លោ​​កបន្តថា សម្រាប់កូនឈើ​​ដែលនៅសល់កូនថ្នាលបណ្តុះកូនឈើ នឹងបន្តចែកជូនដល់ពលរដ្ឋដោយឥតថ្លៃ ដើម្បីបង្កើតគម្របបៃតងនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោ​​ណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

នៅក្នុងសសរស្ដម្ភទីពីរ «ភាពបៃតង» គឺជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ពង្រីកចលនាដាំដើ​​មឈើ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ក្នុងន័យនេះ ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះ​​កូនឈើនៅទូទាំងរាជធានី-ខេត្ត និងធ្វើការបណ្តុះកូនឈើប្រណិតដូចជា៖ ក្រញូង បេង នាងនួង ធ្នង់ ក​​កោះ ស្រឡៅ ប្រភេទកូនឈើហូបផ្លែ កូនឈើព្រៃលិចទឹក កោងកាង នៅកូនត្នោតជាដើម សម្រាប់ចែកជូ​​​​នប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ជាពិសេសក្នុងពិព័រណ៍ «ពន្លកបៃ​​តង​​» ដែ​​លរៀបចំដោយក្រសួងបរិស្ថាន ស្ថិតនៅរាជធានីភ្នំពេញ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia