ព័ត៌មាន
ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការ WCS ចុះដាំកូនឈើ១ពាន់ដើមដើម្បីពង្រីកគម្របបៃតង
ក្រសួងបរិស្ថាននៅថ្ងៃទី០៦ខែវិច្ឆិកានេះ បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការសមា គមអភិរក្សសត្វព្រៃ (WCS) ក្រោមគម្រោងរេដបូកកែវសីមា រៀបចំយុទ្ធនាការចុះដាំកូនឈើចំនួន ១,០០០ ដើម នៅក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃកែវសីមា ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ក្នុ ង គោលបំណងពង្រីកគម្របព្រៃឈើ និងជំរុញចលនាដើម្បីភាពបៃតង។
នៅក្នុងឱកាសនោះ ឯកឧត្តម ងិន សុវិមាន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានលើ ក ឡើងថា ការបង្កើនគម្របបៃតងនៅតាមមូលដ្ឋាន ជាកត្តាគន្លឹះក្នុងការចូលរួមឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុសកល ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋានផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តមណ្ឌលគិរីបណ្តុះកូនឈើបានជាង ១៦ ម៉ឺនដើមរួចម កហើយ និងបានបន្តចែកជូនប្រជាពលរដ្ឋយកទៅដាំជាបន្តបន្ទាប់ ដើម្បីរួមគ្នាបង្កើតសោភ័ណភាព និងបរិស្ថា នបៃតង។
លោក តាន់ សេដ្ឋា ប្រធានគម្រោងដាំស្តារព្រៃឈើនៃអង្គការWCS បានប្រសាសន៍ថា នៅដែ នជម្រកសត្វព្រៃកែវសីមា គម្រោងដាំស្តារព្រៃឈើនេះ បានចាប់ផ្តើមតាំងពីឆ្នាំ២០២២រហូតមកដល់បច្ចុ ប្បន្ន អញ្ចឹងមានរយៈពេល៥ឆ្នាំហើយ ដែលអង្គការWCS សហការជាមួយក្រសួងបរិស្ថានដាំស្តារព្រៃឈើ ឡើ ងវិ ញ។ លោកបន្តថា នៅឆ្នាំ២០២៧ WCS មានផែនការជួយបណ្តុះកូនឈើឲ្យបានចំនួន១ ៥ ម៉ឺនដើម នៅ ថ្នាល់បណ្តុះកូនឈើថ្នាក់តំបន់នៅខេត្តមណ្ឌលគិរី ត្រៀមយកទៅដាំបង្កើនគម្របបៃតង។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាននៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ លើកកម្ពស់ការបណ្តុះ និងដាំដើមឈើឱ្យកាន់តែខ្លាំងក្លា ដើម្បីឈានទៅសម្រេចបាននូវការបង្កើនភាពបៃតង និងនិរន្តរភាពបរិស្ថាននៅកម្ពុជា។ ឯកឧត្តមបានបន្តថា យុទ្ធនាការដាំកូនឈើ ១ពាន់ដើមនាថ្ងៃនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ ក្នុងការរួមគ្នារក្សាការពារសម្បត្តិធម្មជាតិ និងកសាងអនាគតមួយដែលបៃតង និងមាននិរន្តរភាពសម្រាប់អ្នកជំនាន់ក្រោយ។
គួរបញ្ជាក់ដែរថា គិតចាប់ពីក្រសួងបរិស្ថានដាក់ចេញយុទ្ធនាការដាំកូនឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំចុង ២០២៣រហូតមកដល់ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានចែកកូនឈើប្រមាណ១០លានដើម ជូនប្រជាពលរដ្ឋយកទៅដាំ ដើម្បីពង្រីកគម្របបៃតង។អត្ថបទ៖ទូច សោភ័ណ










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ