ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពប្រកាសបើកជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦»
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G–L។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិក សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. សមាជិក សមាជិកា ស.ស.យ.ក. តំណាងក្រុមហ៊ុន/ស្ថាប័ន សហគ្រិន សិប្បករ កសិករ សិស្សានុសិស្ស និងសាធារណជនជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ពេជ ចន្ទមុន្នី ដែលអញ្ជើញចូលរួមជាអធិបតីភាព ដែលញ៊ាំងឱ្យកម្មវិធីនារសៀលនេះ កាន់តែមានភាពអធិកអធម។ ឯកឧត្តមបានលើកឡើងថា ប្រធានបទ «ខ្មែរធ្វើបាន» មានគោលបំណងប្រមូលផ្ដុំកម្លាំង និងពង្រឹងសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុក និងរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ។ ឯកឧត្តមក៏បានចាត់ទុកពិព័រណ៍នេះជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា និងជាចំណែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គមជាតិ និងពង្រឹងអធិបតេយ្យភាព ព្រមទាំងឯករាជ្យភាពរបស់កម្ពុជា។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវបណ្ឌិតបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងផ្ដួចផ្ដើមកម្មវិធីប្រមូលផ្ដុំកម្លាំងសង្គម ដើម្បីបម្រើប្រយោជន៍ជាតិ។ ជាក់ស្ដែង ប្រធានបទនៃពិព័រណ៍ផលិតផលខ្មែរ មានអត្ថន័យលើសពីការរៀបចំពិព័រណ៍។ «ខ្មែរធ្វើបាន» បង្ហាញពីស្មារតីនៃប្រជាជាតិខ្មែរទាំងមូល ស្របតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា «ខ្មែរធ្វើបាន គឺបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់អាចធ្វើបាន»។
លោកជំទាវ បានគូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសហគ្រាសធន់មីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដែលនេះជាការឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងបរិយាកាសធុរកិច្ច លើកកម្ពស់ផលិតភាពបច្ចេកវិទ្យា នវានុវត្ត ស្ដង់ដារ ការទទួលបាបហិរញ្ញប្បទាន និងការតភ្ជាប់ទីផ្សារ។ យ៉ាងណាមិញ គោលនយោបាយ និងការគាំទ្រពីស្ថាប័នតែមួយមុខ ក៏មិនអាចធ្វើឱ្យសហគ្រាសរីកចម្រើនបានដែរ ប្រសិនបើគ្មានការចូលរួមពីម្ចាស់អាជីវកម្ម និងគ្មានទំនុកចិត្តពីអ្នកប្រើប្រាស់។ ការកសាងផលិតផលខ្មែរឱ្យបានរឹងមាំ គឺជាកិច្ចការរួមគ្នា។
ក្នុងស្មារតីនេះ លោកជំទាវបណ្ឌិតបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករ ដើម្បីបង្ហាញស្មារតីជាតិ តាមរយៈការគាំទ្រផលិតផលខ្មែរ៕



















-
ព័ត៌មាន2 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន4 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន6 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន6 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន6 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន6 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា