Connect with us

ព័ត៌មាន

មកដល់កម្ពុជាភ្លាម ឯកអគ្គរដ្ឋទូតថ្មីអាមេរិក ប្រកាសថានឹងពង្រីកឱកាសសេដ្ឋកិច្ច និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខជាមួយកម្ពុជាឲ្យកាន់តែល្អបន្ថែមទៀត

លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន (Christopher Anderson) ឯកអគ្គរដ្ឋទូតថ្មី​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មនៅកម្ពុជា បន្ទាប់​ឯក​អគ្គរដ្ឋទូតចាស់បានចាកចេញពីកម្ពុជាអស់រយៈពេលពីរឆ្នាំមកហើយនោះ។ បន្ទាប់​ពី​មក​ដល់​ប្រទេសកម្ពុជាភ្លាម ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសមហាអំណាចរូបនេះប្រកាសថា នឹង​ពង្រីក​ឱកាស​សេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងកម្ពុជា និង​អាមេរិក​ឲ្យ​កាន់​តែ​ល្អប្រសើរបន្ថែមទៀត។

យោងតាមផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា លោក​ឯក​អគ្គ​រដ្ឋទូត គ្រីស្តូហ្វឺរ អ៊ែនដឺសឹន ​បានអញ្ជើញមកដល់រាជធានីភ្នំពេញហើយ ដើម្បីចាប់​ផ្តើម​បំពេញ​បេសកក​ម្ម​ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ស្ថាន​ទូត​បាន​បញ្ជាក់ថា លោកគ្រីស្តូហ្វឺរ អ៊ែនដឺសឹននឹង ស្វែងយល់ និងស្គាល់កាន់​តែ​ច្បាស់​អំ​ពី​ប្រទេស​កម្ពុជា ​និងប្រជាជនទាំងអស់ ខណៈពេលដែលលោកនឹងពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹង​កិច្ច​សហ​ប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសយើងទាំងពីរ។

សូមបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានដំណើរការ​ដោយអ​ត់​ឯក​អគ្គ​រដ្ឋ​ទូត​ជា​ច្រើន​ឆ្នាំ​ដោយ​មានត្រឹមតែភារធារី​ បន្ទាប់ពីឯកអគ្គរដ្ឋទូតចាស់លោក ផាតទ្រីក មូហ្វី បាន​ចប់​អាណត្តិ​ការងារ​ខ្លួន​តាំង​ពី​ឆ្នាំ២០២៤មកនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia