Connect with us

ព័ត៌មាន

ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ​ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ

ខេត្តតាកែវ៖ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម​ ផូរ សុធារៈ អនុ​ប្រធាន​ក្រុម​ការ​ងារ​ទទួល​បន្ទុក​ជួស​ជុល និង​សាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធាន​ព្រឹទ្ធសភា តំណាង​ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សា​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន និងជាប្រធានក្រុមការងារ បាន​ដឹកនាំក្រុមការងារបច្ចេកទេស ចុះ​ពិនិត្យ​ដំណើរ​ការ​ជួស​ជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ រួមមាន៖ សាលា​បឋម​សិក្សា​បត់រកា សាលាបឋមសិក្សាក្រាំងធ្នង់ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនស្ដុក និង​សាលា​បឋម​សិក្សា ឱម សុផាត់។

គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៤ ទីតាំងខាងលើ ត្រូវបានបើកការដ្ឋានជួសជុល និងកែលម្អ កាល​ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយគិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ការ​ជួស​ជុល​នៅ​សាលាបឋមសិក្សាក្រាំងធ្នង់ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនស្ដុក សម្រេច​បាន ​១០០ ភាគរយ និងរួចរាល់ជាស្ថាពរ ខណៈសាលាបឋមសិក្សា ឱម សុផាត់ និងសាលា​បឋម​សិក្សា​បត់​រកា គ្រោងនឹងបញ្ចប់ការដ្ឋានទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តរួម​ចំណែ​ក​លើក​កម្ពស់​វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia