ព័ត៌មាន
កម្ពុជា-អាល្លឺម៉ង់ ពិនិត្យវឌ្ឍនភាព និងកម្មវិធីទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់
កម្ពុជា-អាល្លឺម៉ង់ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង និងកម្មវិធីដែលទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាល អាល្លឺម៉ង់ និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងគោលនយោបាយអាល្លឺម៉ង់។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មាន ការចូលរួមពីតំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន ១៩ និងភាគីអាល្លឺម៉ង់ដឹកនាំដោយលោកស្រី Michaela Henning អនុប្រធានទទួលបន្ទុកកិច្ចការតំបន់ចិនអាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជា នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) និងលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីតំណាងទីភា្នក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារ អភិវឌ្ឍន៍អាល្លឺម៉ង់ (KFW), និងមន្រ្តីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ ។
កិច្ចពិគ្រោះយោបល់នេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងការអនុវត្តគម្រោង និងកម្មវិធីដែល ទទួលបានហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ និងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ និងអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នាពេលអនាគត ស្របតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់។
ក្នុងកិច្ចពិគ្រោះយោបល់ ភាគីអាល្លឺម៉ង់បានធ្វើបទបង្ហាញអំពីទិសដៅយុទ្ធសាស្ត្រថ្មី នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ អាល្លឺម៉ង់ ក្រោមការកំណែទម្រង់យុទ្ធសាស្ត្ររបស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) ដោយបាន គូសបញ្ជាក់ពីការផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន៣រួមមាន៖១) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ២) សុខាភិបាល និងកិច្ចគាំពារសង្គម, និង៣) អាកាសធាតុ និងថាមពលរួមទាំងអន្តរកាលប្រកបដោយយុត្តិធម៌។ ជាមួយគ្នានេះភាគីទាំងពីរបានផ្លាស់ ប្តូរទស្សនៈ និងពិភាក្សាអំពីចំណុចដែលមានផលប្រយោជន៍រួម ដើម្បីតម្រង់ទិសកិច្ចសហប្រតិបត្តិការឱ្យកាន់តែឆ្លើយតបទៅ នឹងតម្រូវ ការ និងអាទិភាពរបស់កម្ពុជា។
ជាលទ្ធផល, ភាគីទាំងពីរបានឯកភាពលើកំណត់ហេតុសង្ខេបនៃកិច្ចពិគ្រោះយោបល់ (Summary Record) ដើម្បីកត់ត្រា ចំណុចសំខាន់ៗនៃការពិភាក្សា និងសម្រាប់ជាមូលដ្ឋានក្នុងការសម្របសម្រួល និងអនុវត្តការងារបន្តព្រមទាំងជាធាតុចូល សម្រាប់ការ រៀបចំកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា-អាល្លឺម៉ង់នៅឆ្នាំ២០២៧ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
ឯកឧត្តមឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានបន្តផ្តល់ ការគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្ត ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ព្រមទាំងការ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោង ដើម្បីធានាថាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគតនឹងបន្តឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការអភិវឌ្ឍន៍របស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ