ព័ត៌មាន
ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ អ្នកមានឈ្មោះបោះឆ្នោតកើនដល់ជាង១០លាន ៥សែននាក់ ខណៈចុះឈ្មោះថ្មីជាង៤០ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្តម ប្រាជ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានថ្លែងថា ក្នុងពេលបច្ចុប្បន្ននេះ អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតកើនឡើងដល់ជាង ១០លាន ៥សែននាក់ ខណៈរហូតមកដល់ពេលនេះ អ្នកគ្រប់អាយុបោះឆ្នោត បានចុះឈ្មោះថ្មី មានចំនួនជាង ៤០ម៉ឺននាក់ ។
ក្នុងឱកាសចុះពិនិត្យសកម្មភាពពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របោះឆ្នោត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម ប្រាជ ចន្ទ មានប្រសាសន៍ថា ក្នុងរយៈពេល ៣៥ថ្ងៃមកនេះ គឺរាប់ចាប់ពីថ្ងៃទី៧ ខែតុលា ការចុះឈ្មោះបោះឆ្នោតមានដំណើរការល្អ នៅទូទាំងប្រទេស ក្នុងនោះអ្នកចុះឈ្មោះថ្មី មានប្រមាណជាង៤០ម៉ឺននាក់ហើយ ដែលចំនួននេះជិតគ្រប់តាមផែនការ ព្រោះតាមការប៉ាន់ស្មាន អ្នកត្រូវចុះឈ្មោះថ្មីមានជិត ៤២ម៉ឺននាក់ ។
ឯកឧត្តមបន្តថា ប្រជាពលរដ្ឋត្រូវធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្របោះឆ្នោត សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៦នេះ មានចំនួនជាង ៤លាននាក់ ប៉ុន្តែរហូតមកដល់ពេលនេះ មានត្រឹមជាង ១លាន ២សែននាក់ប៉ុណ្ណោះ បានទៅធ្វើជីវមាត្រ ដូចនេះសូមអំពាវនាវដល់ពលរដ្ឋ ដែលត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្របោះឆ្នោត គឺការថតរូប និងការផ្តិតស្នាមម្រាមដៃ (ខ្ចៅដៃ)ថ្មី សូមរុះរាន់ទៅធ្វើនៅតាមឃុំ-សង្កាត់ ខណៈការចុះឈ្មោះបោះឆ្នោតថ្មី និងការធ្វើបច្ចុប្បន្នភាព បិទបញ្ចប់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។
ឯកឧត្តម ប្រាជ្ញ បានបញ្ជាក់ថា ការពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោតថ្មី និងការធ្វើបច្ចុប្បន្នទិន្នន័យជីវមាត្របោះឆ្នោត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅបន្តធ្វើការ ហើយពលរដ្ឋអាចទៅចុះឈ្មោះ និងធ្វើបច្ចុប្បន្នភាពបាន ។
លោក សុខ គង្គារ ចៅសង្កាត់ស្តីទីសង្កាត់បឹងធំ បានឲ្យដឹងថា នៅក្នុងសង្កាត់នេះ អ្នកគ្រប់អាយុត្រូវបោះឆ្នោតជាង ៥ពាន់នាក់ ហើយអ្នកត្រូវចុះឈ្មោះថ្មីតាមផែនការមានជាង ២០០នាក់ ប៉ុន្តែបច្ចុប្បន្នកើនដល់ជិត ៤០០នាក់ ព្រោះអ្នកខ្លះទើបបានផ្លាស់ទីលំនៅថ្មី មករស់នៅក្នុងសង្កាត់នេះ តែយ៉ាងណាក៏ដោយ ពលរដ្ឋដែលត្រូវធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្របោះឆ្នោត នៅពុំទាន់គ្រប់តាមផែនការ ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ និង២០២៣ អ្នកមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត មានត្រឹមជាង ៩លាននាក់ប៉ុណ្ណោះ ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ