ព័ត៌មាន
កម្ពុជា លើកកម្ពស់ការអនុវត្តផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0) តាមរយៈការវិនិយោគលើបណ្តាញអគ្គិសនី ដើម្បីជំរុញថាមពលស្អាត និងសន្តិសុខថាមពល
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់ស្តីពី «ការផ្តល់ថាមពលសម្រាប់អនាគត៖ បណ្តាញអគ្គិសនីសម្រាប់សន្តិសុខថាមពល និងវិបុលភាព» ក្រោមគំនិតផ្តួចផ្តើម Global Grids Accelerator ដឹកនាំដោយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងអំឡុងកិច្ចប្រជុំកំពូលមេដឹកនាំ និងសន្និសីទ COP31 នៅទីក្រុងអង់តាលីយ៉ា ប្រទេសតួកគី។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងបទអន្តរាគមន៍ដោយគូសបញ្ជាក់ថា ការពង្រីក និងធ្វើទំនើបកម្មបណ្តាញអគ្គិសនី ជាមូលដ្ឋានសំខាន់សម្រាប់ការអនុវត្ត NDC 3.0 និងការសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាមានមហិច្ឆតាខ្ពស់ក្នុងការវិនិយោគលើថាមពលកកើតឡើងវិញ ដែលតម្រូវឱ្យមានការគាំទ្រទាំងធនធានហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតួនាទីចាំបាច់របស់បណ្តាញអគ្គិសនីក្នុងការពន្លឿនអន្តរកាលថាមពលស្អាត។ ឯកឧត្តមបានអំពាវនាវឱ្យរដ្ឋាភិបាលដាក់ការអភិវឌ្ឍបណ្តាញអគ្គិសនីជាអាទិភាពក្នុងផែនការរយៈពេលវែង និងជំរុញការបង្កើនការវិនិយោគលើបណ្តាញអគ្គិសនីសកលចំនួន៥០ភាគរយនៅត្រឹមឆ្នាំ២០៣០ ដោយពង្រឹងភាពឆ្លាតវៃ ភាពធន់ និងការតភ្ជាប់ឆ្លងដែន។





-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ