ព័ត៌មាន
គណៈប្រតិភូអន្តរជាតិ និងទេសចរក្នុងស្រុកមើលឃើញថា «ព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនីនឹងជំរុញការតភ្ជាប់សកលក្នុងយុគសម័យថ្មី»
គណៈប្រតិភូអន្តរជាតិ និងទេសចរក្នុងស្រុកយល់ឃើញថា ព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនី នឹងជំរុញការតភ្ជាប់សកលក្នុងយុគសម័យថ្មី។
នៅថ្ងៃទី១៣ខែវិច្ឆិកានេះ គណៈប្រតិអន្តរជាតិមកពីប្រទេសកាណាដា បានប្រាប់BTVថា ខ្ញុំជាពិតជារីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំហ្រ្វង់កូហ្វូនី និងភូមិហ្រ្វង់កូហ្វូនី ដែលមានសារៈសំខាន់ណាស់ក្នុងចែករំលែកក្តីស្រលាញ់ ការចង់បានសន្តិភាព ការរួមគ្នាជាសំលេងតែមួយនៃប្រទេសនិយាយភាសាបារាំង ឬនិយាយភាសាអ្វីក៏ដោយ។ហើយចំពោះការរៀបចំនៅស្តង់របស់ខ្ញុំ នឹងបង្ហាញពីវប្បធម៌របស់ប្រទេសកាណាដា។
ភ្ញៀវទេសចរជាតិបានលើកឡើងដែរថា ថ្ងៃនេះបានដើរលេងនៅភូមិហ្រ្វង់កូហ្វូនី មានអារម្មណ៍រីករាយសប្បាយ ដែលបានឃើញ ការរៀបចំមានភាពស្រស់ស្អាត និងទាក់ទាញ ជាពិសេសប្រាសាទបុរាណខ្មែរ ដូចជា ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងតាមាន់ ដាក់បង្ហាញឲ្យពលរដ្ឋខ្មែរចងចាំពីសង្រ្គាមឈ្លានពានរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ព្រមទាំងឲ្យភ្ញៀវទេសចរអន្តរជាតិបានដឹងការពិតផងដែរ។
ភូមិហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់បើកឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា ពីថ្ងៃទី១៣នេះ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌។ល។ ភូមិហ្រ្វង់កូហ្វូនីរៀបចំឡើងក្រោមប្រធាន «ស្នាមញញឹមខ្មែរ ស្នាមញឹមហ្រ្វង់កូហ្វូនី»។ អត្ថបទ៖ ទូច សោភ័ណ










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ