ព័ត៌មាន
កម្ពុជា–សហរដ្ឋអាមេរិក បញ្ចប់ការរៀបចំផែនការសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
(រាជធានីភ្នំពេញ)៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សហការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងកងទ័ពសហរដ្ឋអាមេរិក ដែលមានតំណាងមកពីបញ្ជាការដ្ឋានកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក (USARPAC) និងកងឆ្មាំជាតិរដ្ឋអៃដាហូ (Idaho National Guard) បានរៀបចំ កិច្ចប្រជុំរៀបចំផែនការចុងក្រោយ (Final Planning Conference – FPC) សម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ដឹកនាំរួមដោយ វរសេនីយ៍ឯក ហៃ សមឧត្តមសក្តិ តំណាងកងយោធពលខេមរភូមិន្ទ និង វរសេនីយ៍ឯក Christian O’Leary តំណាងកងទ័ពសហរដ្ឋអាមេរិក។
ដោយផ្អែកលើលទ្ធផលនៃកិច្ចប្រជុំរៀបចំផែនការកន្លងមក ភាគីទាំងពីរបានពិភាក្សា និងឯកភាពអំពីចំនួន និងនៅលើការរៀបចំផែនការសំខាន់ៗសម្រាប់ការអនុវត្តលំហាត់ទីបញ្ជាការ ព្រមទាំងការផ្លាស់ប្តូរបទពិសោធន៍ជំនាញសង្គ្រោះគ្រោះមហន្តរាយ សុខាភិបាល វិស្វកម្ម ការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO) និងប្រព័ន្ធយានអាកាសគ្មានមនុស្សបើក។
លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ គ្រោងនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៧ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ខេត្តកំពង់ស្ពឺ ដែលជាការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។
ការបញ្ចប់កិច្ចប្រជុំរៀបចំផែនការចុងក្រោយប្រកបដោយលទ្ធផលផ្លែផ្កានេះ ឆ្លុះបញ្ចាំងពី សន្ទុះថ្មីនៃកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់កងទ័ពនៃប្រទេសទាំងពីរ ក្នុងការពង្រឹងអន្តរប្រតិបត្តិការ លើកកម្ពស់សមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាក់ស្តែង តាមរយៈលំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ និងលំហាត់នាពេលអនាគត។


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា