ព័ត៌មាន
យុវជនស្ម័គ្រចិត្តក្ដាប់ឱកាសចូលរួមសម្របសម្រួលភាសាបារាំងជូនគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ
យុវជនស្ម័គ្រចិត្ត បានបង្ហាញអារម្មណ៍មោទនភាព ដែលបានចូលរួមចំណែកសម្របសម្រួលផ្នែកភាសាបារាំងជូនគណៈប្រតិភូ និងអ្នកសារព័ត៌មាន ក្នុងព្រឹត្តការណ៍ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យុវជនស្ម័គ្រចិត្ត ដែលជានិស្សិតកំពុងសិក្សាផ្នែកវេជ្ជសាស្រ្ដនៅសាកលវិទ្យាល័យវេជ្ជសាស្រ្ដសុខាភិបាល ប្រាប់ BTV នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា ពួកគេ បន្ទាប់ពីបានដឹងថា កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូល បណ្ដាប្រទេសនិយាយភាសាបារាំង ពួកគេ បានស្វះស្វែងរកព័ត៌មានដើម្បីសុំចុះឈ្មោះជាអ្នកស្ម័គ្រចិត្ត។ ពួកគេប្រាប់ ថា ការស្ម័គ្រចិត្តនេះ គឺដើម្បីអនុវត្តភាសាបារាំងដែលបានរៀនជាច្រើនឆ្នាំមកផង និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល បង្ហាញប្រពៃណី វប្បធម៌ និងអរិយធម៌របស់កម្ពុជា ទៅបណ្ដាប្រទេសនិយាយភាសាបារាំង។ ពួកគេ អះអាងថា នេះជាមោទនភាពយ៉ាងធំធេងសម្រាប់ពួកគេ និងសង្គមជាតិ។
កញ្ញា នូ សិរីលាភ និស្សិត នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដសុខាភិបាល ដែលជាអ្នកស្ម័គ្រចិត្តបកប្រែភាសាបារាំង ក្នុងព្រឹត្តិការណ៍ហ្រ្វង់កូហ្វូនី ប្រាប់ ថា កញ្ញាបន្ទាប់ពីទទួលដំណឹង ពីកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី កញ្ញាបានស្វះស្វែងដើម្បីចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការជួយសម្របសម្រួលភាសាបារាំងជូនគណប្រតិភូ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជា។ កញ្ញាបញ្ជាក់ ថា តាមរយៈបទពិសោធន៍ចាប់ពីថ្ងៃទី១១ មកដល់ថ្ងៃទី១៤ ខែវិច្ឆិកានេះ កញ្ញាមានក្ដីរំភើប និងមោទនភាពខ្លាំង ដែលបានជួយសម្របសម្រួលជូនគណៈប្រតិភូ តាំងពីនៅអាកាសយានដ្ឋានអន្ដរជាតិតេជោ និងក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅសណ្ឋាគារសុខាភ្នំពេញ។
កញ្ញា ទូច ស្រីពេជ្រ និស្សិត នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ដសុខាភិបាលមួយរូបទៀត ប្រាប់ ថា កញ្ញាមានក្ដីរំភើបដែលមានឱកាសបានរួមចំណែកក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ដនេះ។ កញ្ញា ប្ដេជ្ញានឹងចូលរួមឱ្យសកម្មជួយសម្របសម្រួលជូនទាំងគណៈប្រតិភូ និងអ្នកសារព័ត៌មាន ដើម្បីឱ្យអន្ដរជាតិបានស្គាល់កម្ពុជាកាន់តែច្បាស់ ពីប្រពៃណីវប្បធម៌ ទំនៀមទម្លាប់ និងសក្កានុពលរបស់កម្ពុជា។ កញ្ញា សង្កត់ធ្ងន់ ថា អារម្មណ៍មោទនភាពមិនអាចប្រាប់ឱ្យអស់ពីចិត្តបានឡើយ តែអ្វីដែលកញ្ញានឹងប្រឹងប្រែង គឺបំពេញតួនាទីឱ្យល្អបំផុតសម្រាប់កិត្យានុភាពជាតិ។
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលបណ្ដាប្រទេសនិយាយភាសាបារាំង លើកទី២០។ នៅក្នុងកិច្ចប្រជុំប្រជុំកំពូលនេះ មានអង្គភាពសារព័ត៌មាន ៣០៣អង្គភាព មកពីជាង ៤០ប្រទេស បានចុះឈ្មោះចូលយកព័ត៌មាន ស្មើនិង ១,៣៦៧នាក់ ដោយក្នុងនោះប្រព័ន្ធផ្សព្វផ្សាយជាតិមាន ១១៧អង្គភាព មានអ្នកសារព័ត៌មាន ៦៧៦នាក់ និងស្ថាប័នអន្ដរជាតិមាន ១៨៦ អ្នកសារព័ត៌មានចុះឈ្មោះ ៤២១នាក់ និងមន្រ្ដីទទួលបន្ទុកបច្ចេកទេសផ្សព្វផ្សាយមានចំនួន ២៧០នាក់៕ អត្ថបទ៖ លៀ ស៊ីណា


-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា