Connect with us

ព័ត៌មាន

វេទិកាអាកាសចរណ៍ស៊ីវិល រួមគ្នាដាក់គោលដៅតភ្ជាប់ជើងហោះហើរជាមួយប្រទេសនិយាយភាសាបារាំង

ប្រទេសនិយាយភាសាបារាំង បណ្តាក្រុមហ៊ុនហោះហើរ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំវេទិកាអាកាសចរណ៍ស៊ីវិល ភ្ជាប់នឹងទំនក់ទំនង កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនីលើកទី២០ ដើម្បីតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក ឱ្យមានការហោះហើរត្រង់រវាងគ្នានឹងគ្នា។

បញ្ជាក់ប្រាប់ BTV ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ថា វេទិកាអាកាសចរណ៍ស៊ីវិល ពិតជាមានសារសំខាន់ណាស់ ដោយសារអ្នក់ពាក់ព័ន្ធនៅពេលនេះ ចង់ឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ទៅមករវាងប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោក ពិសេសគឺបណ្តាក្រុមហ៊ុនហោះហើរដែលមាននៅកម្ពុជាផ្ទាល់តែម្តង។

ឯកឧត្តមបន្ថែមទៀតថា ជាជំហានដំបូង បណ្តាអ្នកពាក់ព័ន្ធចង់ឱ្យមានទំនាក់ទំនងជាមួយបណ្តាប្រទេសនិយាយភាសាបាំរាំងជាមុន ឬក៏មានកិច្ចព្រមព្រៀមផ្សេងៗ ក្នុងគោលបំណងឱ្យបណ្តាប្រទេសនិយាយភាសាបារាំង បានធ្វើការងារដោយផ្ទាល់ជាមួយកម្ពុជា និងបណ្តាក្រុហ៊ុនហោះហើរនៅកម្ពុជាទំាងអស់ ដើម្បីឈានដល់ការតភ្ជាប់ជើងហោះហើរដោយត្រង់ ខណៈបច្ចុប្បន្នកម្ពុជា នៅពុំទាន់មានជើងហោះហើរត្រង់ទៅកាន់ប្រទេសនិយាយភាសាបារាំងនៅឡើងទេ…។

ជាមួយគ្នានេះឯកឧត្តម កែវ ស៊ីវ៉ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ដែរថា វេទិកាអាកាសចរណ៍ស៊ីវិល ផ្សារភ្ជាប់នឹងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ ហើយតាមរយៈវេទិកាអាកាសចរណ៍ស៊ីវិល មួយនេះពិតជាមានសារប្រយោជន៍បំផុតដល់បណ្តាក្រុមហ៊ុនហោះហើរ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីរួមគ្នារកដំណោះស្រាយឈានដល់ការតភ្ជាប់ជើងហោះហើរទៅមករវាងបណ្តាប្រទេសនិយាយភាសាបារាំងជុំវិញពិភពលោកដោយផ្ទាល់នៅថ្ងៃខាងមុខ ដូចនេះឯកឧត្តម សង្ឃឹមថា វេទិកាអាកាសចរណ៍នឹងសម្រេចចក្ខុវិស័យគោលនយោបាយ «បើកចំហរជើងមេឃ» (Open Skies Policy)៕ផលិត គង់ រ៉េន

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia