Connect with us

ព័ត៌មាន

រដ្ឋមន្រី្តវប្បធម៌ កម្ពុជា ជួបពិភាក្សាការងារជាមួយរដ្ឋមន្រី្តក្រសួងវប្បធម៌ នៃសាធារណរដ្ឋបារាំង

នាសារមនី្ទរជាតិកម្ពុជា ព្រឹកថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ កាធើរីន ប៉េហ្គាដ Catherine Pégard) រដ្ឋមន្រី្តក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង។

នាឱកាសដែលលោកជំទាវ កាធើរីន ប៉េហ្គាដ (Catherine Pégard) អញ្ជើញអមដំណើរឯកឧត្តមប្រធានាធិបតី Emmanuel Macron មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦)

ក្នុងជំនួបទ្វេភាគីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោកជំទាវ កាធើរីន ប៉េហ្គាដ (Catherine Pégard) រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋបារាំង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌នាពេលកន្លងមក ជាពិសេសគម្រោងជួសជុល និងពង្រីកសារមន្ទីរ ព្រមទាំងការងារជួសជុលបដិមាព្រះវិស្ណុផ្ទុំ ដែលកន្លងមកភាគីបារាំង បានចូលរួមសហការ។ កម្ពុជា និងបារាំង មានកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យវប្បធម៌។ ជាទិសដៅនាពេលអនាគត ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពដ៏ល្អ និងទំនាក់ទំនងផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រជាមួយគ្នាជាយូរលង់ណាស់មកហើយនោះ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ថ្មីៗបន្ថែមទៀត ឱ្យកាន់តែរីកចម្រើន និងរឹងមាំថែមមួយកម្រិតទៀត៕

អត្ថបទ: រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia