Connect with us

ព័ត៌មាន

ជំនួបពិសាអាហារពេលព្រឹករួមគ្នារវាងថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ

នៅព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញជួបពិសាអាហារពេលព្រឹករួមគ្នាជាមួយ ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម និងឯកឧត្តម ថងលូន ស៊ីស៊ូលីត ប្រធានរដ្ឋឡាវ ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាមិត្តភាព នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ជំនួបដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត និងការរាប់អានគ្នាយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី ដែលជាប្រទេសជិតខាង និងមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង។

ជាមួយគ្នានេះ ក៏ជាការបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងបី។

ជំនួបនេះជាសក្ខីភាពមួយបញ្ជាក់ថា មិត្តភាពល្អ និងការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia