ព័ត៌មាន
គណៈប្រតិភូ និងភ្ញៀវទេសចរអន្តរជាតិ កត់សម្គាល់កម្ពុជាជាប្រទេសមានសុវត្ថិភាព និងវប្បធម៌សម្បូរបែប
គណៈប្រតិភូអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិ បានកត់សម្គាល់ថាប្រទេសកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាព និងមានវប្បធម៌សម្បូរបែប និងបានកោតសរសើរចំពោះសមត្ថភាពនៃការរៀបចំព្រឹត្តិការណ៍អន្តរជាតិ ហ្វ្រង់កូហ្វូនី លើកទី២០ ដ៏ធំនេះ បានយ៉ាងរលូនផងដែរ។
គណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៦ ខែវិច្ឆិកា នេះ បានប្រាប់BTVថា កម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងល្អក្រោមម្លប់សុខសន្តិភាព សុវត្ថិភាព ជាមួយនឹងវប្បធម៌ប្រពៃណីគួរឱ្យចាប់អារម្មណ៍។ គណៈប្រតិភូ បានលើកឡើងពីសារៈសំខាន់ នៃការប្រើប្រាស់ភាសាបារាំង ក្នុងការភ្ជាប់ទំនាក់ទំនងប្រទេសហ្វ្រង់កូហ្វូនីផងដែរ។
ចំណែក ភ្ញៀវទេសចរអន្តរជាតិ បានលើកថា ប្រទេសកម្ពុជា មានប្រជាជនរួសរាយរាក់ទាក់ ចិត្តល្អ និងជាប្រទេសដ៏ស្រស់ស្អាត។ រីឯការរៀបចំព្រឹត្តិការណ៍ភូមិហ្រ្វង់កូហ្វូនីមានភាពសម្បូរបែបនៃវប្បធម៌ ប្រពៃណី ចម្រុះជាតិសាសន៍។ ពួកគេជឿជាក់ថា ប្រទេសកម្ពុជានឹងកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ក្រោយព្រឹត្តិការណ៍នេះ។
សូមបញ្ជាក់ថា ខណៈដែលទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី កម្ពុជាក៏បានរៀបចំ ព្រឹត្តិការណ៍អម ភូមិហ្រ្វង់កូហ្វូនី នៅសួនវត្តបទុម ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា និងព្រឹត្តិការណ៍ Franco Tech នៅមជ្ឈមណ្ឌលកោះពេជ្យ ដែលបានទាក់ទាញគណៈប្រតិភូ ទេសចរអន្តរជាតិ និងជាច្រើនជាច្រើនចូលទស្សនា ទទួលយកបទពិសោធន៍ថ្មី ដែលបានដាក់តាំងបង្ហាញក្នុងតំបន់ពន្លាជាតិ តំបន់សម្តែងសិល្បៈ វប្បធម៌ និងប្រគុំតន្ត្រី តំបន់ស្តង់ពិព័រណ៍ តំបន់សន្និសីទ និងសិក្ខាសាលា និងតំបន់ភូមិម្ហូបអាហារ ជាដើម ដែលធ្វើឱ្យគណៈប្រតិភូ ភ្ញៀវទេសចរអន្តរជាតិ និងជាតិ មានការស្ងើចសរសើរជាខ្លាំងចំពោះការរៀបចំដែលមានលក្ខណៈចម្រុះជាតិសាសន៍នេះ៕អត្ថបទ៖ ទូច សោភ័ណ










-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ